រូបថតពីផ្កាយរណប Maxar បង្ហាញឲ្យឃើញមូលដ្ឋាននុយក្លេអ៊ែរ Sanjarian ភាគខាងកើតអ៊ីរ៉ង់ កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០២០។ (រូបថត៖ AFP/TTXVN) |
អ៊ីរ៉ង់បានអះអាងថា មជ្ឈមណ្ឌលនេះមិនស្ថិតក្នុងវិសាលភាពនៃកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរវាងអ៊ីរ៉ង់និង IAEAឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅ IAEA លោក Kazem Gharibabadi បានសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៦ ខែកញ្ញារបស់ IAEA គឺមិនត្រឹមត្រូវនិងស្ថិតនៅ ក្រៅពីកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។ យោងតាមលោក Gharibabadi នៅក្នុងការចរចានៅទីក្រុងតេហេរ៉ង់និងវីយែន អ៊ីរ៉ង់បានចង្អុលបង្ហាញយ៉ាងច្បាស់លាស់ថា ឧបករណ៍ឃ្លាំមើលរបស់IAEA នៅឯមជ្ឈមណ្ឌលនុយក្លេអ៊ែរ TESA Karaj គឺមិនស្ថិតក្នុងកិច្ចព្រមព្រៀងនោះទេ។
នៅក្នុងកិច្ចប្រជុំគណៈនាយកIAEA នៅទីក្រុងវីយែននៅថ្ងៃទី ២៧ ខែកញ្ញា សហភាពអឹរ៉ុប(EU) បានចេញសេចក្តីថ្លែងការណ៍មួយ ដាស់តឿនឱ្យប្រទេសអ៊ីរ៉ង់អនុញ្ញាតឱ្យអធិការកិច្ចរបស់ IAEA ចូលទៅកាន់រោងចក្រនុយក្លេអ៊ែរភ្លាមមួយរំពិក ហើយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តន៍នេះ៕