|
អ៊ីរង់ចាប់ផ្តើមឡើងវិញកិច្ចចរចារនុយក្លេអ៊ែរជាមួយមហាអំណាច
លើពិភពលោក(រូបថតៈ TTXVN) |
(VOVworld)-នាថ្ងៃទី១៧មិថុនា បណ្តាអ្នកចរចារអីរ៉ង់និងក្រុម P5+1 (រួមមាន អាមេរិក
អង់គ្លេស បារាំង រុស្ស៊ី ចិននិងអាល្លឺម៉ង់) បានចាប់ផ្តើមវង់ចរចារថ្មី សំដៅ សម្រេចកិច្ច
ព្រមព្រៀងពេញលេញ១ ស្តីពីកម្មវិធីនុយក្លេអ៊ែរបស់តេហ៉េរ៉ង់។ តាម ទីភ្នាក់ងារ IRNA
របស់អ៊ីរ៉ង់ថា អ្នកចរចារជាន់ខ្ពស់របស់ប្រទេសទាំងពីរនេះគឺ អនុរដ្ឋមន្ត្រីការបទេស
Abbas Araqchi និង Majid Takht-Ravanchi បានមានការ ជួបដំបូង ក្នុងក្របខ័ណ្ឌនៃវង់
ចរចាលើកទី៨ ជាមួយមន្ត្រីជាន់ខ្ពស់ទទួលបន្ទុក នយោបាយរបស់សម្ព័ន្ធអឺរ៉ុប (EU)
Helga Schmid នៅក្រុង Vienna របស់អូទ្រីស នាថ្ងៃទី១៧មិថុនា។ តាមគំរោង រដ្ឋមន្ត្រី
ការបរទេសអ៊ីរ៉ង់និងសមភាគីនៃក្រុម P5+1 នឹងចូលរួមបណ្តាការចរចារនាប៉ុន្មានថ្ងៃ
ខាងមុខ៕