|
អ៊ីរ៉ង់ចាប់ផ្តើមនាំចេញប្រេងឆៅទៅអឺរ៉ុប (Image: VNA) |
(VOVworld) – ធុងចំនួន ៤ លានធុងរបស់អ៊ីរ៉ង់ត្រូវបាននាំចេញទៅទីផ្សារអឺរ៉ុប
នាថ្ងៃទី ១៤ កុម្ភៈ។ នេះគឺជាជើងទំនិញដំបូងដែល Tehran នាំចេញទៅអឺរ៉ុបគិត
តាំងពីបទដាក់ទណ្ឌកម្មតម្រង់ទៅលើប្រទេសនេះត្រូវបានលុបចោលក្នុងពេល
កិច្ចព្រមព្រៀងនុយក្លេអ៊ែរចូលជាធរមានពីពាក់កណ្ដាលខែមករាកន្លងទៅ។ នា
ថ្ងៃទី ១៣ កុម្ភៈ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់បានដកស្រង់ពាក្យសំតីរបស់ នាយក
ក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិប្រទេសនេះ លោក Rokneedin Javadi បានឲ្យដឹងថា៖
បារាំងរុស្ស៊ីនិងអេស្ប៉ាញបានទិញចំនួនប្រេងឧស្ម័ន្ធពោលខាង លើ។ តាមគំរោង
Tehran នឹងនាំចេញទៅអឺរ៉ុបធុងប្រេងឆៅចំនួន ៣ សែនធុង ក្នុងមួយថ្ងៃ ហើយ
ឆ្ពោះទៅលក់ប្រេងសំរាប់ដៃគូអាស៊ីនានា៕