អ៊ីរ៉ង់ចង្អុលបង្ហាញពីរបាំងចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីរបស់មន្ត្រីមួយរូបដែលមិនបញ្ចេញឈ្មោះបានលើកច្បាស់ថា បច្ចុប្បន្ននេះ ការស្ទាក់ស្ទើររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដកទណ្ឌកម្មទាំងស្រុង គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ដំណើរការចរចា។ 

ការដែលអាមេរិកស្ទាក់ស្ទើរក្នុងការដកទណ្ឌកម្មទាំងអស់ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ គឺជារបាំងស្នូលនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឬ ហៅថាធាផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA)។ នេះ ជាការវាយតម្លៃរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអ៊ីរ៉ង់មួយរូប ដែលបាននាំចេញនៅ ថ្ងៃទី៥ ខែធ្នូ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីរបស់មន្ត្រីមួយរូបដែលមិនបញ្ចេញឈ្មោះបានលើកច្បាស់ថា បច្ចុប្បន្ននេះ ការស្ទាក់ស្ទើររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដកទណ្ឌកម្មទាំងស្រុង គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ដំណើរការចរចា។ មន្ត្រីរូបនេះ ក៏បានចាត់ទុកថា កិច្ចព្រមព្រៀងមួយនឹងឈានដល់ការសម្រេចបាន ប្រសិនបើមហាអំណាចអឺរ៉ុបបានបង្ហាញពីឆន្ទៈនយោបាយដ៏ “ត្រឹមត្រូវ” និងមានភាពបត់បែន។

ការចរចារដើម្បីជួយស្រោចស្រង់ JCPOA នឹងបានតភ្ជាប់ឡើងវិញនៅពាក់កណ្តាលសប្តាហ៍ក្រោយ នៅទីក្រុងវីយែន (អូទ្រីស) បន្ទាប់ពីការពន្យារពេលនៅថ្ងៃទី ៣ ខែធ្នូ។ ចូលរួមក្នុងវង់ចរចារថ្មីនេះ មានវត្តមានរបស់គណៈប្រតិភូចរចាអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ខណៈពេលដែលគណៈប្រតិភូអាមេរិកនឹងចូលរួមដោយប្រយោលតាមរយៈការសម្របសម្រួលរបស់សហភាពអឺរ៉ុប (EU)៕

ប្រតិកម្មទៅវិញ