ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi។ (រូបថត៖ AFP/TTXVN) |
នេះ ជាដំណើរទស្សនកិច្ចទៅកាន់បរទេសដ៏សំខាន់បំផុត ចាប់តាំងពីលោក Raisi ឡើងកាន់តំណែងជាប្រធានាធិបតីអ៊ីរ៉ង់ កាលពីខែសីហា ឆ្នាំ២០២១។
អញ្ជើញថ្លែងមតិនៅក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតី Raisi បានអះអាងថា អ៊ីរ៉ង់មិនមានដែនកំណត់ណាមួយ ក្នុងគោលនយោបាយពង្រីកទំនាក់ទំនងជាមួយរុស្ស៊ីទេ ហើយទីក្រុងតេហេរ៉ង់មានបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយទីក្រុងម៉ូស្គូ ដែលមិនត្រឹមតែ បណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែជាទំនាក់ទំនងយូរអង្វែងនិងមានលក្ខណៈយុទ្ធសាស្ត្រទៀតផង។
រីឯខ្លួនវិញ លោកប្រធានាធិបតី Putin បានកោតសរសើរកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៃប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ ហើយបានសង្កត់ធ្ងន់ថា “ប្រការដែលមានសារៈសំខាន់សម្រាប់ខ្ញុំ គឺការយល់ដឹងពីទស្សនៈរបស់លោក ចំពោះផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ។
បន្ទាប់ពីកិច្ចសន្ទនារវាងប្រធានាធិបតីទាំងពីររូបមក ភាគីអ៊ីរ៉ង់បានផ្តល់ជូនរុស្ស៊ី នូវសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ដំណាក់កាល ២០ ឆ្នាំខាងមុខ៕