អ៊ីរ៉ង់ចង់សហប្រតិបតិ្តការជាមួយទួរគីដោះស្រាយបញ្ហាអ៊ីរ៉ាក់និងស៊ីរី

Chia sẻ
(VOVworld) – នាថ្ងៃទី២៦ វិច្ឆិកា ប្រធានាធិបតីអ៊ីរ៉ង់
លោក Hassan Rouhani បានអំពាវនាវឲ្យមានកិច្ចសហ
ប្រតិបតិ្តការដ៏ខ្លាំងថែមទៀតរវាងប្រទេសនេះនិងទួរគី
សំដៅជួយបង្កើតស្ថិរភាពនៅស៊ីរីនិងអ៊ីរ៉ាក់។
អ៊ីរ៉ង់ចង់សហប្រតិបតិ្តការជាមួយទួរគីដោះស្រាយបញ្ហាអ៊ីរ៉ាក់និងស៊ីរី - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (ខាងស្ដាំ)មានជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសទួរគីលោក Mevlut Cavusoglu នៅក្រុងតេអេរ៉ង់ (រូបថត៖EPA/TTXVN)

(VOVworld) – នាថ្ងៃទី២៦ វិច្ឆិកា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាន
អំពាវនាវឲ្យមានកិច្ចសហប្រតិបតិ្តការដ៏ខ្លាំងថែមទៀតរវាងប្រទេសនេះនិងទួរគី
សំដៅជួយបង្កើតស្ថិរភាពនៅស៊ីរីនិងអ៊ីរ៉ាក់។ថ្លែងមតិនៅជំនួបសន្ទនាជាមួយរដ្ឋមន្រ្តី
ការបរទេសទួរគីលោក Mevlut Cavusoglu នៅក្រុងតេអេរ៉ង់នោះ លោក Rouhani បាន
សង្កត់ធ្ងន់ថា នាបច្ចុប្បន្ន នៅពេលតំបន់កំពុងស្ថិតនៅក្នុងដំណាក់ កាលរស៊ើបនោះ
គឺការបង្កើនកិច្ចសហប្រតិបតិ្តការនិងពិគ្រោះយោបល់រវាងតេអេ រ៉ង់និងអង់ការ៉ា អាច
ជួយដោះស្រាយបញ្ហានានានៅតំបន់។ប្រសិនបើមហា អំណាចនៅក្នុងតំបន់រួមគ្នា
សហប្រតិបតិ្តការនោះគឺបញ្ហានៅស៊ីរីនិងអ៊ីរ៉ាក់នឹងត្រូវបានដោះស្រាយដោយមិន
ត្រូវការមហាអំណាចនៅខាងក្រៅធ្វើអន្តរាគមន៍ទៀតឡើយ។
រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសលោក Cavusoglu បានស្វាគមន៍តួនាទីដែលមាន
 លក្ខណៈស្ថាបនារបស់អ៊ីរ៉ង់ក្នុងសង្គ្រាមប្រឆាំងលទ្ធិភេរវកម្មនិងខំប្រឹងប្រែងដើម្បី
សន្តិភាពពិភពលោក។លោកឲ្យដឹងថា ការការពារបូរណភាពដែនដីនិងរក្សាសាម
គ្គីភាពជាតិនៅអ៊ីរ៉ាក់និងស៊ីរីជាផលប្រយោជន៍របស់អ៊ីរ៉ង់និងទួរគី។លោក Cavusoglu
 ក៏បានអំពាវនាវឲ្យការបង្កើនទំនាក់ទំនងទ្វេភាគីរវាងអ៊ីរ៉ង់និងទួរគី ផងដែរ៕

ប្រតិកម្មទៅវិញ