|
អ៊ីរ៉ង់កសាងមជ្ឈមណ្ឌលអវកាសថ្មី។ |
VOV-នាយកទីភ្នាក់ងារអវកាសអ៊ីរ៉ង់ Hamid Fazeli បានឲ្យដឹងថាប្រទេស
នេះនឹងកសាងមជ្ឈមណ្ឌលអវកាសមួយនៅភាគខាងអាគ្នេយ៍នៃប្រទេសនេះ។ ទោះបីមិននិយាយច្បាស់អំពីកន្លែងក៏ដោយប៉ុន្តែលោក Fazeli បានឲ្យដឹងថា កន្លែងនៃមជ្ឈមណ្ឌលនេះត្រូវបានជ្រើសរើសនៅជិតខ្សែចក្កវាឡដើម្បីមាន
ភាពងាយស្រួលក្នុងការបាញ់បង្ហោះផ្កាយរណបទៅលំហរអវកាស។ ក៏តាម
លោក Fazeli ថា អ៊ីរ៉ង់កំពុងរៀបចំផែនការបាញ់បង្ហោះផ្កាយរណបធ្វើដោយខ្លួន
ឯងចំនួន៣មានឈ្មោះ Fajr, Sharif និង Nahid។ ក្នុងនោះផ្កាយរណប់ Fajr មាន ទម្ងន់៥០គីឡូក្រាមត្រូវបានផលិតដោយក្រុមហ៊ុនឧស្សាហកម្មអេឡិចត្រូនិកអ៊ីរ៉ង់ ដែលមានលទ្ធភាពថតរូបដោយថេរៈវេលា១៨ខែ។ផ្កាយរណប់ Sharif ផលិត ដោយមហាវិទ្យាល័យមានឈ្មោះដូចគ្នារបស់អ៊ីរ៉ង់និងក៏ជាផ្កាយរណបថតរូបដែរ។
រីឯ Nahid ជាប្រភេទផ្កាយរណបថ្មីត្រូវបានបំពាក់បន្ទះថ្មថាមពលព្រះអាទិត្យ។ រយៈពេលច្រើនឆ្នាំកន្លងមក អ៊ីរ៉ង់បានសកម្មជំរុញកម្មវិធីអវកាសនិងកាំជ្រួច ធ្វើឲ្យលោកខាងលិចព្រួយបារម្មណ៍យ៉ាងខ្លាំងអំពីសក្ដានុភាពយោធានៃប្រទេស
នេះ៕