ប្រអប់ខ្មៅនៃយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិនៃប្រទេសអ៊ុយក្រែន ដែលត្រូវធ្លាក់នៅក្បែរទីក្រុងTehran (រូបថត៖ AFP / TTXVN) ។ |
កាសែត Tehran Times បានដកស្រង់សំដីរបស់លោក Mohammad Eslami ដែលអះអាងថា គណៈកម្មការស៊ើបអង្កេតគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលរួមមានអ្នកជំនាញអ៊ីរ៉ង់និងអ៊ុយក្រែន គឺកំពុងធ្វើការដោះកូដនៅក្នុងប្រអប់ខ្មៅតាមបទដ្ឋានរបស់អង្គការ អាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ។
សូមបញ្ជាក់ដែរថា៖ កាលពីថ្ងៃទី ៨ ខែមករា យន្តហោះ Boeing ៧៣៧-៨០០ មួយគ្រឿងរបស់អ៊ុយក្រែនកំពុងធ្វើដំណើរពីទីក្រុង Tehran ទៅកាន់ទីក្រុង Kiev បានធ្លាក់នៅព្រលានយន្តហោះអន្តរជាតិ Imam Khomeini របស់ទីក្រុង Tehran ដែលបណ្ដាលឲ្យអ្នកដំណើរ និងក្រុមអ្នកបើកបរទាំង ១៧៦ នាក់ ត្រូវស្លាប់បាត់បង់ជីវិត។ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានសារភាពទទួលខុសត្រូវចំពោះការបាញ់មីស៊ីលទម្លាក់យន្តហោះនេះដោយអចេតនា៕