អណ្តូងប្រេងនៅលើកោះ Khark ប្រទេសអ៊ីរ៉ង់។ រូបថត៖ AFP/TTXVN |
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយនាយកប្រតិបត្តិនៃក្រុមហ៊ុនទាំងពីរ នៅថ្ងៃតែមួយដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញមកដល់ទីក្រុងតេហេរ៉ង់ ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ និងតួកគី។
យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Gazprom នឹងជួយ NIOC អភិវឌ្ឍន៍រ៉ែឧស្ម័ននៅតំបន់ Kish និង North Pars និងរ៉ែប្រេងចំនួន៦កន្លែងទៀត។ ក្រុមហ៊ុន Gazprom ក៏ចូលរួមក្នុងគម្រោងឧស្ម័នធម្មជាតិរាវ (LNG) និងការសាងសង់បំពង់បង្ហូរឧស្ម័ននាំចេញទៅកាន់ប្រទេសអ៊ីរ៉ង់ផងដែរ។
បច្ចុប្បន្ន អ៊ីរ៉ង់មានទុនបំរុងឧស្ម័នធម្មជាតិធំជាងគេទីពីរនៅលើពិភពលោក បន្ទាប់ពីរុស្ស៊ី ប៉ុន្តែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរារាំងប្រទេសនេះពីការអនុវត្តបច្ចេកវិទ្យា និងបានពន្យឺតការអភិវឌ្ឍនៃវិស័យនាំចេញឧស្ម័ន៕