អ៊ីរ៉ង់៖ ការចរចារនុយក្លេអ៊ែរអាចត្រូវបានពន្យាពេលហួសកាលកំណត់

Chia sẻ
(VOVworld) – នាថ្ងៃទី ២០ មិថុនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់
លោក Mohammad Javad Zarif បានអះអាង​ថា៖ ប្រទេសនេះ
មិនត្រូវរងការសង្កត់ពេលវេលាដើម្បីទទួលបាននូវកិច្ច
ព្រមព្រៀងលើគ្រប់ជ្រុងជ្រោយជាមួយបណ្ដាមហា
អំណាចលើពិភពលោកនោះឡើយ។

អ៊ីរ៉ង់៖ ការចរចារនុយក្លេអ៊ែរអាចត្រូវបានពន្យាពេលហួសកាលកំណត់ - ảnh 1
អ៊ីរ៉ង់៖ ការចរចារនុយក្លេអ៊ែរអាចត្រូវបានពន្យាពេលហួសកាលកំណត់ (Image: VNA)

(VOVworld) – នាថ្ងៃទី ២០ មិថុនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad
Javad Zarif បានអះអាង​ថា៖ ប្រទេសនេះមិនត្រូវរងការសង្កត់ពេលវេលា ដើម្បីទទួលបាននូវកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយជាមួយបណ្ដាមហា
អំណាចលើពិភពលោកនោះឡើយ។ លោកបានឲ្យដឹងថា៖ បណ្តាការចរចារ
នឹង​អាចពន្យាពេលហួសកាលកំណាត់ថ្ងៃទី ៣០ មិថុនា ខាងមុខ។ ថ្លែងមតិក្នុង ការសម្ភាសន៍ជាមួយកាសែតក្នុងប្រទេស រដ្ឋមន្ត្រីការបរទេស  Javad Zarif
បានអះអាងថា៖ Tehran ជឿជាក់អាចទទួលបានកិច្ចព្រមព្រៀងល្អជាមួយក្រុម
P5+1 ដោយហេតុនេះគេគ្មានអារម្មណ៍ត្រូវបានដាក់សម្ពាធឡើយ។ ក្នុងព្រឹត្តិការ
ណ៍ទាក់ទិនមួយទៀតទីភ្នាក់ងារសារព័ត៌មានជាផ្លូវការបស់អ៊ីរ៉ង់ IRNA បានឲ្យ
ដឹងថា៖ នាថ្ងៃទី ២០ មិថុនា រដ្ឋសភាអ៊ីរ៉ង់បានធ្វើវិសោធនកម្មគំរោង ច្បាប់មួយ
ស្តីពីការចរចារនុយក្លេអ៊ែរមុនពេលបោះឆ្នោតជាផ្លូវការនាថ្ងៃទី ២១ មិថុនា។​ គំរោងច្បាប់នេះដាស់តឿនរដ្ឋាភិបាលត្រូវតែធានាបណ្ដាសមិទ្ធិនិងសិទ្ធិអភិវឌ្ឍន៍
នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ព្រមទាំង ស្នើរឲ្យរដ្ឋមន្ត្រីការបរទេសរាយការណ៍ជារាល
រាល់ ៦ ខែម្តងងំពីដំណើការអនុវត្តនុយក្លេអ៊ែរចុងក្រោយ ៕

ប្រតិកម្មទៅវិញ