អ៊ីរ៉ាក់​បាន​ប្រកាស​​លទ្ធផលនៃ​ការ​ស៊ើប​អង្កេត​លើអគ្គីភ័យ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១០០​នាក់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១ ខែតុលា អាជ្ញាធរអ៊ីរ៉ាក់បានច្រានចោលមូលហេតុនៃគ្រោះអគ្គីភ័យដោយចេតនា បន្ទាប់ពីបានស៊ើបអង្កេតលើគ្រោះអគ្គីភ័យដែលបានឆាបឆេះនៅក្នុងពិធីមង្គលការមួយ ក្នុងខេត្ត Nineveh ភាគខាងជើងប្រទេសនេះកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សជាង ១០០ នាក់។
អ៊ីរ៉ាក់​បាន​ប្រកាស​​លទ្ធផលនៃ​ការ​ស៊ើប​អង្កេត​លើអគ្គីភ័យ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១០០​នាក់ - ảnh 1កន្លែងកើតហេតុនៃគ្រោះអគ្គីភ័យ ក្នុងខេត្ត Nineveh ភាគខាងជើងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៧ ខៃកញ្ញា ឆ្នាំ២០២៣  ។ រូបថត៖ AFP/TTXVN

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Saad al-Dulaimi ប្រធានគណៈកម្មាធិការស៊ើបអង្កេតអគ្គីភ័យបានប្រកាសលទ្ធផលនៃការស៊ើបអង្កេតដោយបញ្ជាក់ថា សោកនាដកម្មនេះបានឆក់យកជីវិតមនុស្ស ១០៧នាក់ និងបណ្តាលឲ្យមនុស្ស ៨២ នាក់ទៀតរងរបួស។ អគ្គីភ័យបានឆាបឆេះនៅយប់ថ្ងៃទី ២៦ ខែកញ្ញា បន្ទាប់ពីការបាញ់កាំជ្រួចផ្កានៅក្នុងមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ក្នុងទីក្រុង al-Hamdaniya ខេត្ត Niveveh ។ ជាមួយគ្នានេះ ទីប្រឹក្សារដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ាក់ លោក Kadhim Bohan បានបញ្ជាក់ថា អគ្គិភ័យនេះគឺជាឧប្បត្តិហេតុមួយ ហើយម្ចាស់មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ ក៏ដូចជាអ្នកពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។

បច្ចុប្បន្ននេះ អាជ្ញាធរអ៊ីរ៉ាក់បានចាប់ខ្លួនបុគ្គលិក ៩ នាក់នៃមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ និងបានចេញដីកាចាប់ខ្លួនម្ចាស់មជ្ឈមណ្ឌលនេះ៕


ប្រតិកម្មទៅវិញ