អ៊ីរ៉ាក់​បណ្ដេញ​ឯកអគ្គរដ្ឋទូត​ស៊ុយអែត

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលអ៊ីរ៉ាក់នាថ្ងៃទី ២០ ខែកក្កដាបានប្រកាសថា ខ្លួនបានស្នើឱ្យឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅទីក្រុង Baghdad ចាកចេញពីប្រទេសអ៊ីរ៉ាក់ ហើយបានប្រកាសថា ទីក្រុង Baghdad ក៏បានកោះហៅភារធារីរបស់ប្រទេសនេះប្រចាំនៅស៊ុយអែតផងដែរ។
អ៊ីរ៉ាក់​បណ្ដេញ​ឯកអគ្គរដ្ឋទូត​ស៊ុយអែត - ảnh 1ក្រុមអ្នកតវ៉ាឡើងលើរបងខាងក្រៅស្ថានទូតស៊ុយអែតក្នុងទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA

ការសម្រេចចិត្តនេះ ត្រូវបាននាំចេញបន្ទាប់ពីអ៊ីរ៉ាក់បានព្រមានថា នឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយស៊ុយអែត ប្រសិនបើការដុតគម្ពីរកូរ៉ានបានកើតឡើងម្តងទៀតនៅក្នុងរដ្ឋធានី Stockholm របស់ស៊ុយអែត។ សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់បានលើកច្បាស់ថា "អ៊ីរ៉ាក់បានជូនដំណឹងដល់ស៊ុយអែតតាមរយៈបណ្តាញការទូតថា រាល់ករណីដុតគម្ពីរកូរ៉ានបានកើតឡើងនៅលើទឹកដីស៊ុយអែត នឹងនាំឱ្យមានការផ្តាច់ទំនាក់ទំនងការទូត" ។

នៅថ្ងៃដដែលនោះ ក្រុមអ្នកតវ៉ានៅប្រទេសស៊ុយអែតបានបំផ្លាញផ្នែកមួយនៃសៀវភៅដែលពួកគេនិយាយថាជាគម្ពីរកូរ៉ាន នៅខាងក្រៅស្ថានទូតអ៊ីរ៉ាក់ ក្នុងទីក្រុង Stockholm ប៉ុន្តែមិនបានដុតចោលដូចដែលបានគម្រាមនោះទេ៕

ប្រតិកម្មទៅវិញ