![អ៊ីរ៉ាក់បើកយុទ្ធនាការដណ្ដើមទីក្រុង Fallujah មកវិញពីការកាន់កាប់របស់ IS - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_05_23/qdoiirraq1.jpg) |
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៣ ឧសភា នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider Al Abadi
ប្រកាសថា ចាប់ផ្ដើមយុទ្ធនាការយោធាដណ្ដើមទីក្រុង Fallujah ខេត្ត Anbar ពីការ
កាន់កាប់របស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសមកវិញ។តាមនោះ កងកម្លាំង
ពិសេស ទាហាន ប៉ូលីស និងសេនាជន ក៏ដូចជាកងកម្លាំងនៃក្រុមកុលសម្ព័ន្ធគាំទ្រ
រដ្ឋាភិបាលនឹងចូលរួមយុទ្ធនាការដណ្ដើមមកវិញនូវទីក្រុងស្ថិតនៅចម្ងាយ៥០គីឡូ
ម៉ែត្រប៉ែកខាងលិចរដ្ឋធានីបាដាដនេះ។យុទ្ធនាការដណ្ដើមមក វិញទីក្រុង Fallujah
ត្រូវបានវាយតំលៃថាជាការសាកល្បងមួយក្នុងចំណោមការ សាកល្បងធំបំផុតក្នុង
ការប្រយុទ្ធប្រឆាំង IS របស់អ៊ីរ៉ាក់៕