ផ្សែងនិងធូលីហុយចេញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាមេរិក |
នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា យោធាអាមេរិកបានធ្វើការវាយប្រហារតាមជើងអាកាសទៅលើគោលដៅនានានៅតំបន់ព្រំដែន ស៊ីរី និងអ៊ីរ៉ាក់ - ជាទីកន្លែងប្រមូលផ្ដុំមូលដ្ឋានមួយចំនួន នៃបណ្ដាក្រុមប្រដាប់អាវុធ ដែលចាត់ទុកថា ត្រូវបាន អ៊ីរ៉ង់ជួយគាំទ្រ។ ក្រសួងការពារជាតិអាមេរិកបានប្រកាសថា ការវាយប្រហារតាមជើងអាកាសនេះត្រូវបានអនុវត្តន៍តាមបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក Joe Biden សំដៅតបតវិញការវាយប្រហារទៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់។ ការវាយប្រហារតាមជើងអាកាសគឺសំដៅទៅលើគោលដៅចំនួនពីរនៅ ស៊ីរី និងគោលដៅមួយទៅលើអ៊ីរ៉ាក់។
សមាជិកចំនួន ៧ នាក់ នៃកងកម្លាំងជំរុញចលនាប្រជាជន អ៊ីរ៉ាក់ (PMF) ដែលត្រូវបានអ៊ីរ៉ង់ជួយគាំទ្រត្រូវស្លាប់។ ទន្ទឹមនឹងនេះមានសមាជិកមួយចំនួនទៀតត្រូវរងរបួស
ឃ្លាំងមួយកន្លែង និងមូលដ្ឋានប្រតិបត្តិការរបស់ PMF ត្រូវបានបំផ្លាញក្នុងការវាយប្រហារនេះ។ PMF បានប្រកាសថា នឹងតបតវិញចំពោះការវាយប្រហារតាមជើងអាកាសនេះផងដែរ៕