អ៊ុយក្រែន​អះអាង​ថា​បាន​បំពេញ​រាល់​អនុសាសន៍​របស់ EU ​ដើម្បី​ចូល​រួម​ក្នុង​ប្លុក

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ៦ ខែមីនា នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmygal បានបញ្ជាក់ថា ប្រទេសនេះបានបំពេញរាល់អនុសាសន៍ដែលសហភាពអឺរ៉ុប (EU) បានដាក់ចេញ សំដៅពន្លឿនការចរចាស្តីពីការចូលរួមជាសមាជិកប្លុកនេះ។
អ៊ុយក្រែន​អះអាង​ថា​បាន​បំពេញ​រាល់​អនុសាសន៍​របស់ EU ​ដើម្បី​ចូល​រួម​ក្នុង​ប្លុក - ảnh 1នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmygal ។(រូបថត៖ AFP/TTXVN)

នៅលើបណ្តាញសង្គម Twitter លោកនាយករដ្ឋមន្ត្រី Shmygal បានឲ្យដឹងថា អ៊ុយក្រែនបានតែងតាំងលោក Semen Kryvonos ជានាយកការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) តាមនោះ បានបំពេញកំណែទម្រង់ជាបន្តបន្ទាប់តាមសំណើរបស់សហភាពអឺរ៉ុប។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនបានបំពេញអនុសាសន៍ទាំង ៧ របស់សហភាពអឺរ៉ុប ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងគៀវ ក្នុងការចាប់ផ្តើមការចរចាដើម្បីចូលជាសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ២០២៣នេះ។

នៅខែមិថុនាឆ្នាំ ២០២២ មេដឹកនាំសហភាពអឺរ៉ុបបានទទួលអ៊ុយក្រែនមានបេក្ខភាពដើម្បីចូលរួមក្នុងប្លុកនេះ។ គណៈកម្មការអឺរ៉ុប (EC) បានធ្វើអនុសាសន៍ចំនួន៧ ដែលអ៊ុយក្រែនត្រូវបំពេញ ដើម្បីអាចចាប់ផ្តើមការចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប ក្នុងនោះរួមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយផងដែរ៕

ប្រតិកម្មទៅវិញ