ទិដ្ឋភាពនៃការទម្លាក់យន្ដហោះប៊ូអ៊ីញ ៧៣៧ (រូបថត៖ THX / TTXVN) |
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នាថ្ងៃទី ៣០ ខែកក្កដា បានឲ្យដឹងថា ប្រទេសនេះនឹងខិតខំប្រឹងប្រែង ដើម្បីទាមទាប្រាក់សំណងជាអតិបរមាដល់ជនរងគ្រោះ ក្នុងរឿងរ៉ាវដែល យន្តហោះមួយគ្រឿង របស់អ៊ុយក្រែន ដឹកអ្នកដំណើរត្រូវអ៊ីរ៉ង់បាញ់ទម្លាក់កាលពីថ្ងៃទី ៨ ខែមករាកន្លងទៅ។
សូមបញ្ជាក់ដែរថា យោធាអ៊ីរ៉ង់បានសារភាពថាពួកគេបានបាញ់ទម្លាក់យន្ដហោះប៊ូអ៊ីញ ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដោយច្រឡំថា យន្តហោះនេះគឺជាមីស៊ីលមួយគ្រាប់ ក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសនេះជាមួយសហរដ្ឋអាមេរិកមានភាពតានតឹងយ៉ាងខ្លាំងក្លាផងដែរ៕