|
ក្រុមហ៊ុនអាកាសចរណ៍ Dniproavia របស់អ៊ុយក្រែន (Image: dniproavia.ua) |
(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិការ មជ្ឈដ្ឋានមន្ត្រីអ៊ុយក្រែនបានចេញបទហាមឃាត់ រាល់ជើងហោះហើរទៅកាន់ទីក្រុង Kharkov និងទីក្រុង Dnipropetrovsk។ លោក Denis
Antoniuk មន្ត្រីនៃស្ថាប័នអាកាសចរណ៍អ៊ុយក្រែនបានឲ្យដឹងថា៖ ដោយសារ មូល
ហេតុសុវត្ថិភាព រុស្ស៊ីមិនត្រូវបានអនុញ្ញត្តិឲ្យដំណើរការជើងហោះហើរទៅកាន់
ទីក្រុង Kharkov និងទីក្រុង Dnipropetrovsk។ បទហាមឃាត់នេះនឹងចូលជាធរមាន គ្មានពេលវេលាហើយជះឥទ្ធិពលអាក្រក់ទៅលើក្រុមហ៊ុនអាកាសចរណ៍ Dniproavia របស់អ៊ុយក្រែនផងដែរ។ នៅតំបន់ខាងកើតអ៊ុយក្រែន ព្រលានយន្តហោះ Lugansk ត្រូវបានបំផ្លេចបំផ្លាញក្នុងការប៉ះទង្កិចយូរអង្វែងរវាងកំលាំងប្រឆាំងនិងកំលាំង
រដ្ឋាភិបាល។ នាថ្ងៃដ៏ដែល នាយករងមជ្ឈមណ្ឌលជាតិទទួលបន្ទុកការដោះស្រាយ
វិបត្តិ ចំណុះក្រសួងស្ថានភាពប្រកាសអាសន្នរុស្ស៊ី លោក Oleg Voronov បានឲ្យដឹងថា៖ ក្រសួងនេះបានរៀបចំក្រុមរថយន្តដឹកជញ្ជូនទំនិញមនុស្សធម៌មួយទៅកាន់តំបន់
Donbass ភាគខាងកើតអ៊ុយក្រែន។ នេះគឺជាលើកទី ៧ ដែលរុស្ស៊ីបញ្ជូនក្រុមរថយន្ត ដឹកជញ្ជូនទំនិញមនុស្សធម៌សំរាប់តំបន់ខាងកើតអ៊ុយក្រែនក្នុងឆ្នាំ ២០១៤៕