អ៊ុយក្រែនស្នើឲ្យលោកខាងលិចមិនឲ្យជ្រៀតជ្រែកចូលក្នុងវិបត្តិនយោបាយនៃប្រទេសនេះ

Chia sẻ

(VOVworld) – នាថ្ងៃទី ២០ ធ្នូ ក្នុងបទសម្ភាសលើកាណាល់
ទូរទស្សន៍ជាតិផ្សាយ បន្តផ្ទាល់ប្រធានាធិបតីអ៊ុយក្រែន
លោក Viktor Yannukovich បានស្នើឲ្យបណ្ដាប្រទេសលោក
ខាងលិចមិនឲ្យជ្រៀតជ្រែកចូលក្នុងវិបត្តិនយោបាយនៃ
ប្រទេសនេះ

អ៊ុយក្រែនស្នើឲ្យលោកខាងលិចមិនឲ្យជ្រៀតជ្រែកចូលក្នុងវិបត្តិនយោបាយនៃប្រទេសនេះ - ảnh 1
ប្រធានាធិបតីអ៊ុយក្រែន លោក  Viktor Yannukovich (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២០ ធ្នូ ក្នុងបទសម្ភាសលើកាណាល់ទូរទស្សន៍ជាតិ
ផ្សាយ បន្តផ្ទាល់ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich បាន
ស្នើឲ្យបណ្ដាប្រទេសលោកខាងលិចមិនឲ្យជ្រៀតជ្រែកចូលក្នុងវិបត្តិ
នយោបាយនៃប្រទេសនេះបន្ទាប់ពីថ្នាក់ដឹកនាំជួរមុខនានារបស់អឺរ៉ុប
និងអាមេរិកបានជួបជាមួយថ្នាក់ដឹកនាំភាគី ប្រឆាំងនិងចូលរួមការធ្វើ
បាតុកម្ម។ ប្រធានាធិបតី Yannukovich ក៏បានចាត់ទុកដែរថា៖ កិច្ចព្រម
ព្រៀងផ្តល់ប្រាក់ជំនួយជាមួយមូស្គូមិនផ្ទុយទៅនឹងបំណងប្រាថ្នា
សហប្រតិបត្តិការជាមួយសហភពអឺរ៉ុប (EU) របស់អ៊ុយក្រែនទេ។
ក៏ប៉ុន្តែ លោក Yannukovich បានឲ្យដឹងទៀតថា៖ ប្រទេសនេះអាច
ចូលរួមមាត្រាមួយចំនួនរបស់សម្ព័ន្ធភាពគយដឹកនាំដោយរុស្ស៊ី​
ក្រោយពី ពិនិត្យមើលឯកសារនៃប្លុកនេះ។ ប្រធានាធិបតី Yannukovich ក៏បានរិះគន់ដល់គ្រប់ថ្នាក់ដឹកនាំនៃភាគីប្រឆាំងបានធ្លៀតពេលដឹក
នាំបាតុករដើម្បីអនុវត្តសកម្មភាព “បដិវត្តន៍” ព្រមទាំង ស្នើឲ្យភាគី
ប្រឆាំងរងចាំដល់ ពេលបោះឆ្នោត៕


ប្រតិកម្មទៅវិញ