អ៊ុយក្រែន​លើក​លក្ខខណ្ឌ​សម្រាប់​ការ​ចរ​ចា​ជាមួយ​រុស្ស៊ី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៥ ខែវិច្ឆិកា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា ប្រទេសនេះ "មិនទាន់ត្រៀមខ្លួន" ដើម្បីចរចាជាមួយរុស្ស៊ីទេ លុះត្រាតែរុស្ស៊ីបញ្ឈប់ប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអឺរ៉ុបខាងកើតនេះ ហើយបានបដិសេធព័ត៌មានដែលមន្ត្រីអាមេរិកនិងអឺរ៉ុបបានស្នើឱ្យរៀបចំការចរចាសន្តិភាព។
អ៊ុយក្រែន​លើក​លក្ខខណ្ឌ​សម្រាប់​ការ​ចរ​ចា​ជាមួយ​រុស្ស៊ី - ảnh 1ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Kiev កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

ថ្លែងនៅលើកាណាល់ទូរទស្សន៍ NBC របស់អាមេរិក ប្រធានាធិបតី Volodymyr Zelensky បានលើកច្បាស់ថា រុស្ស៊ីត្រូវតែបញ្ឈប់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ហើយបន្ទាប់នោះ ទើបសហគមន៍អន្តរជាតិអាចងាកទៅរកដំណោះស្រាយការទូតបាន។ ប្រធានាធិបតី Zelensky ក៏បានសារភាពថា ជម្លោះគឺស្ថិតនៅក្នុង "ស្ថានភាពលំបាកនិងជាប់គាំង" ហើយបានឲ្យដឹងថា អ៊ុយក្រែនត្រូវការជំនួយយោធាបន្ថែមទៀត។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បានសម្តែងការព្រួយបារម្ភផងដែរថា បន្ទាប់ពីមួយឆ្នាំទៀត លោកខាងលិចអាចនឹងកាត់បន្ថយជំនួយដល់ប្រទេសនេះ។

កាលពីខែកញ្ញាកន្លងទៅ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា ប្រទេសនេះបានត្រៀមខ្លួនជាស្រេចក្នុងការចរចាលើបញ្ហាអ៊ុយក្រែន ប៉ុន្តែក៏បានអះអាងថាជំហររបស់រុស្ស៊ីមិនផ្លាស់ប្តូរនោះទេដែលការចរចាត្រូវតែគិតគូរពីស្ថានភាពជាក់ស្តែង និងផលប្រយោជន៍ផ្នែកសន្តិសុខរបស់រុស្ស៊ី។ អ្នកការទូតរុស្ស៊ីក៏បានចាត់ទុកថា ទីក្រុងគៀវកាន់តែពន្យារពេលការចរចាជាមួយទីក្រុងម៉ស្គូ គឺកាន់តែលំបាកក្នុងការឈានដល់កិច្ចព្រមព្រៀង៕

ប្រតិកម្មទៅវិញ