ប្រជាជនអ៊ុយក្រែនជម្លៀសចេញពីទីក្រុង Mariupol ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ (រូបថត៖ THX/TTXVN) |
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ទីក្រុងគៀវមិនអាចសម្រេចបានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ណាមួយនៅតាមខ្សែផ្លូវជម្លៀសជនស៊ីវិលនោះទេ។ ដូច្នេះហើយ ប្រទេសនេះមិនបើកច្រករបៀងមនុស្សធម៌នៅថ្ងៃទី១៧ ខែមេសាបានឡើយ។ អ៊ុយក្រែនបានដាស់តឿនឲ្យប្រជាជននៅ Donbass ភាគខាងកើត ផ្លាស់ទីទៅកាន់ភាគខាងលិចដើម្បីចៀសវាងការប៉ះទង្គិចគ្នា៕