ប្រមូលផលស្រូវសាលីនៅវាលមួយក្បែរក្រុង Kramatorsk ក្នុងតំបន់ Donetsk Oblast ប្រទេសអ៊ុយក្រែន ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2022។ រូបថត៖ AFP/TTXVN |
ក្នុងពេលជាមួយគ្នានោះ នាថ្ងៃដដែល ក្រសួងការពារជាតិទួរគីបានរាយការណ៍ថា រុស្ស៊ីបានជូនដំណឹងដល់ទីក្រុងអង់ការ៉ាថា ខ្លួនមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើកំពង់ផែ Odessa នោះទេ។ យោងតាមរដ្ឋមន្ត្រីការពារជាតិទួរគី លោកក៏បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែន លោក Oleksiy Reznikov និងរដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក Oleksandr Kubrakov ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការនាំចេញគ្រាប់ធញ្ញជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី ២២ ខែ កក្កតាផងដែរ។ អាជ្ញាធរអ៊ុយក្រែនបានជូនដំណឹងដល់ទីក្រុងអង់ការ៉ាអំពីការវាយប្រហារដោយគ្រាប់មីស៊ីលទៅលើកន្លែងផ្ទុកទំនិញមួយនៅក្នុងកំពង់ផែ ហើយមិនមានផលវិបាកធ្ងន់ធ្ងរនោះទេ។ រដ្ឋមន្ត្រីលោក Kubrakov បានបង្ហាញក្តីសង្ឃឹមថា តាមរយៈឯកសារនានាដែលបានចុះហត្ថលេខា វាមិនត្រឹមតែអាចជួយសង្គ្រោះសេដ្ឋកិច្ចអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយសង្រ្គោះមនុស្សរាប់លាននាក់ពីភាពអត់ឃ្លាន និងរាប់ពាន់លាននាក់ចេញពីភាពក្រីក្រផងដែរ។
មុននោះ នាថ្ងៃទី ២២ ខែកក្កដា រុស្ស៊ី អ៊ុយក្រែន ទួរគី និងអង្គការសហប្រជាជាតិបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនពីកំពង់ផែនៅសមុទ្រខ្មៅ ដែលត្រូវបានរារាំងនៅទីនោះ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេស។ លើសពីនេះទៅទៀត រុស្ស៊ី និងអង្គការសហប្រជាជាតិបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការនាំចេញផលិតផលកសិកម្ម និងជីរបស់រុស្ស៊ី។ ទោះេជាយ៉ាងណាក៏ដោយ គ្មានឯកសាររួមណាមួយត្រូវបានចុះហត្ថលេខារវាងរុស្ស៊ី និងអ៊ុយក្រែននោះឡើយ៕