អ៊ុយក្រែនបញ្ចប់ផ្តល់ថវិការនៃបណ្ដាតំបន់ទាមទាឯករាជ្យ

Chia sẻ
(VOVworld) – នាថ្ងៃទី ៥ វិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ុយក្រែន
 លោក Arseni Yaseniuk បានប្រកាសថា៖ Kiev បញ្ឈប់ជា
បណ្តោះអាសន្នការផ្តល់ថវិការរដ្ឋសំរាប់ខេត្ត Donetsk
និងខេត្ត Lugansk ដែលទាមទាឲ្យឯករាជ្យ។

អ៊ុយក្រែនបញ្ចប់ផ្តល់ថវិការនៃបណ្ដាតំបន់ទាមទាឯករាជ្យ - ảnh 1
អ៊ុយក្រែនបញ្ចប់ផ្តល់ថវិការនៃបណ្ដាតំបន់ទាមទាឯករាជ្យ (Image: VNA)

(VOVworld) – នាថ្ងៃទី ៥ វិច្ឆិកា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseni Yaseniuk
បានប្រកាសថា៖ Kiev បញ្ឈប់ជាបណ្តោះអាសន្នការផ្តល់ថវិការរដ្ឋសំរាប់ខេត្ត
Donetsk និងខេត្ត Lugansk ដែលទាមទាឲ្យឯករាជ្យ។ ថ្លែងមតិនៅកិច្ចប្រជុំគណៈ
រដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា៖ បណ្ដាតំបន់ពោលខាងលើត្រូវ
ការថវិការរដ្ឋ ចំនួន ២,៦ ពាន់លានដុល្លាអាមេរិក។ ក្នុងករណី បណ្ដាកំលាំង
ប្រឆាំងរដ្ឋាភិបាល​នៅ ត្រួតពិនិត្យតំបន់ភាគខាងកើតនៃប្រទេសនេះ Kiev នឹងមិនផ្តល់ថវិការរដ្ឋសំរាប់គេទេ។ លោក Yaseniuk បានសង្កត់ធ្ង​ន់ថា៖ Kiev នឹងបន្តផ្គត់ផ្គង់អគ្គិសនីនិងឧស្ម័ន្ធដុត សំរាប់ប្រជាជននៅតំបន់អាគ្នេយ៍ក្នុង
សសិរដូវនេះ។ មុននោះ នាថ្ងៃទី ២ វិច្ឆិកា បណ្ដា តំបន់ទាមទាឯករាជ្យនៅ
ខេត្ត Donetsk និងខេត្ត Lugansk បានរៀបចំការបោះឆ្នោត ថ្នាក់ដឹកនាំនិង
ស្ថាប័ននិតិបញ្ញត្តិ ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់ Kiev ឡើយ៕

ប្រតិកម្មទៅវិញ