|
អ៊ុយក្រែនត្រៀមរៀបចំឲ្យការបោះឆ្នោតប្រធានាធិបតី (Image: Vietnam+) |
(VOVworld) – ថ្ងៃទី ៣០ មិនា គឺជាថ្ងៃថុងក្រោយនៃកាលកំណត់ឈរឈ្មោះជា
បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែន ដែលគ្រោងនឹងប្រព្រឹត្ត
ទៅ នាថ្ងៃទី ២៥ ឧសភា ខាងមុខ។ មុននោះ គណៈបក្សនយោបាយនៅអ៊ុយក្រែន
បានដំណើរការមហាសន្និបាតនិងជ្រើសរើសបេក្ខជនរបស់ខ្លួន។ មហាសន្និបាត
របស់គណៈបក្ស “Udar” បានឯកភាពជ្រើសរើសអាជីវករល្បីឈ្មោះ Petro
Poroshenko ជាបេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខ។ ថ្នាក់ដឹកនាំនៃគណៈបក្សនេះ លោក Vitaliy Klychko នឹងឈរឈ្មោះជាបេក្ខជន
ក្នុងការបោះឆ្នោតទេសាភិបាលរដ្ឋធានី Kiev។ ក្នុងពេលនោះ គណៈបក្ស
“Fatherland” បានជ្រើសរើសអតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia
Timoshenko។ ក្នុងពេលនោះ ភាគីរុស្ស៊ីនៅអះអាងថា៖ មូស្កូចាត់ទុកការបោះ ឆ្នោតប្រធានាធិបតីនៅអ៊ុយក្រែនគឺខុសច្បាប់៕