អ៊ុយក្រែនចេញលក្ខ័ណ្ឌសំរាប់ការដាក់ពង្រាយកងកំលាំងបេសកកម្មរក្សា សន្តិភាពរបស់ អ.ស.ប. ប្រចាំនៅប៉ែកខាងកើត

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៧ កញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បាបលើកឡើងលក្ខ័ណ្ឌរបស់ Kiev ក្នុងការដាក់ពង្រាយកងកំលាំង រក្សាសន្តិភាពរបស់ អ.ស.ប. ទៅកាន់តំបន់ជំលោះប៉ែកខាងកើតប្រទេសនេះ តាមសំណូមពររបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ 
អ៊ុយក្រែនចេញលក្ខ័ណ្ឌសំរាប់ការដាក់ពង្រាយកងកំលាំងបេសកកម្មរក្សា សន្តិភាពរបស់ អ.ស.ប. ប្រចាំនៅប៉ែកខាងកើត  - ảnh 1 អ៊ុយក្រែនចេញលក្ខ័ណ្ឌសំរាប់ការដាក់ពង្រាយកងកំលាំងបេសកកម្មរក្សា សន្តិភាពរបស់ អ.ស.ប. ប្រចាំនៅប៉ែកខាងកើត 

(VOVworld) – នាថ្ងៃទី ៧ កញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បាបលើកឡើងលក្ខ័ណ្ឌរបស់ Kiev ក្នុងការដាក់ពង្រាយកងកំលាំង រក្សាសន្តិភាពរបស់ អ.ស.ប. ទៅកាន់តំបន់ជំលោះប៉ែកខាងកើតប្រទេសនេះ តាមសំណូមពររបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ មុននេះ រុស្ស៊ី បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុញ្ញាតិឲ្យដាក់ពង្រាយក្រុមប្រដាប់ អាវុធស្រាលទៅកាន់តំបន់ជំលោះប៉ែកខាងកើតអ៊ុយក្រែនដើម្បីការពារបណ្ដា អ្នកស៊ើបអង្កេតអន្តរជាតិដែលកំពុងធ្វើការនៅទីនេះ។ ម៉ូស្គូចង់ឲ្យកំលាំងនេះធ្វើ សកម្មភាពតាមបណ្តោយខ្សែព្រំដែនរវាងបណ្ដាកំលាំងរដ្ឋាភិបាលអ៊ុយក្រែនជា មួយកងកំលាំងដែលរុស្ស៊ីគាំទ្រ ហើយការអនុវត្តនេះត្រូវបានកំលាំងប៉ះបោរភាគ ខាងកើតអ៊ុយក្រែងយល់ព្រម។ ប៉ុន្តែ លោក Petro Poroshenko បានប្រឆាំង ជំទាស់ការផ្តើមឡើងរបស់រុស្ស៊ី ហើយសង្កត់ធ្ងន់ថា៖ ក្រុមបេសកកម្មពិសេស របស់ អ.ស.ប. ត្រូវទទួលសិទ្ធិយាមល្បាតក្នុងតំបន់ជំលោះទាំងមូលនិងខ្សែ ព្រំដែនរបស់រុស្ស៊ីរួមជាមួយតំបន់ដែលកំលាំងប៉ះបោរកំពុងគ្រប់គ្រង៕ 

ប្រតិកម្មទៅវិញ