អ៊ុយក្រែនគ្រោងស្នើសុំជំនួយអន្តរជាតិចំនួន ៣៧ ពាន់លាន​ដុល្លារ​សម្រាប់ឆ្នាំក្រោយ

Chia sẻ
(VOVWORLD) - កញ្ចប់ជំនួយអន្តរជាតិគឺមានសារៈសំខាន់ណាស់ ដើម្បីរក្សាស្ថិរភាព ម៉ាក្រូហិរញ្ញវត្ថុរបស់អ៊ុយក្រែនក្នុងប៉ុន្មានឆ្នាំខាងមុខ ដូច្នេះអ៊ុយក្រែនចាំបាច់ត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងដៃគូបរទេសផ្សេងទៀតដើម្បីទទួលបានជំនួយ។
អ៊ុយក្រែនគ្រោងស្នើសុំជំនួយអន្តរជាតិចំនួន ៣៧ ពាន់លាន​ដុល្លារ​សម្រាប់ឆ្នាំក្រោយ - ảnh 1ទាហានអ៊ុយក្រែននៅទីក្រុង Severodonetsk តំបន់ Donbas ។ រូបថតឯកសារ៖ AFP

កាលពីម្សិលមិញ (ថ្ងៃទី ២៧ ខែកក្កដា) ប្រធានធនាគារជាតិនៃអ៊ុយក្រែន (NBU) លោក Andriy Pyshnyy បានឲ្យថាទីក្រុង Kiev នឹងស្នើសុំទឹកប្រាក់យ៉ាងហោចណាស់ ៣៧ ពាន់លានដុល្លារអាមេរិកជាជាជំនួយអន្តរជាតិនៅឆ្នាំ ២០២៤ ដោយសារការចំណាយលើវិស័យការពារជាតិបានហក់ឡើងខ្ពស់។ លោក Pyshnyy បានអះអាងថា កញ្ចប់ជំនួយអន្តរជាតិគឺមានសារៈសំខាន់ណាស់ ដើម្បីរក្សាស្ថិរភាព ម៉ាក្រូហិរញ្ញវត្ថុរបស់អ៊ុយក្រែនក្នុងប៉ុន្មានឆ្នាំខាងមុខ ដូច្នេះអ៊ុយក្រែនចាំបាច់ត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងដៃគូបរទេសផ្សេងទៀតដើម្បីទទួលបានជំនួយ។

ប្រធាន NBU បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក អ៊ុយក្រែនបានទទួលជំនួយចំនួន ២៧ ពាន់លានដុល្លារអាមេរិក ដែលអនុញ្ញាតឱ្យប្រទេសនេះបង្កើនទុនបំរុងមូលបត្រដល់កម្រិតខ្ពស់បំផុតតាំងពីមុនមក ពោលគឺសម្រេចបាន ៣៩ ពាន់លានដុល្លារអាមេរិកនាចុងខែមិថុនា។ ជំនួយដល់អ៊ុយក្រែនត្រូវបានគេរំពឹងថានឹងឈានដល់ ៤២ ពាន់លានដុល្លារអាមេរិកនៅចុងឆ្នាំនេះផងដែរ៕

ប្រតិកម្មទៅវិញ