អ៊ុយក្រែន៖គណៈបក្សរ៉ាឌីកាល់ដកចេញពីសម្ព័នភាពកាន់អំណាច

Chia sẻ
(VOVworld)-ប្រធានគណៈបក្សរ៉ាឌីកាល់នៅអ៊ុយក្រែន លោក Oleg Lyashko នាថ្ងៃទី១កញ្ញាបានប្រកាសថា គណៈបក្សនេះដកចេញពីសម្ព័ន្ធភាពកាន់អំណាច

(VOVworld)-ប្រធានគណៈបក្សរ៉ាឌីកាល់នៅអ៊ុយក្រែន លោក Oleg Lyashko នាថ្ងៃទី១កញ្ញាបានប្រកាសថា គណៈបក្សនេះដកចេញពីសម្ព័ន្ធភាពកាន់អំណាច និងផ្ទេរទៅកាន់ភាគីប្រឆាំង។ ក្នុងពេលជាមួយគ្នានោះ សមាជិកសភាគណៈបក្ស
នេះ លោក Valery Voschevky ក៏បានដកចេញពីតំណែងឧបនាយករដ្ឋមន្រ្តីអ៊ុយ
ក្រែនផងដែរ។ កាយវិការពោលខាងលើបានកើតមានឡើងក្នុងកាលៈទេសៈដែល
រដ្ឋសភាអ៊ុយក្រែន នាថ្ងៃទី៣១សីហាបានប្រកាស អនុម័ត ការធ្វើវិសោធនកម្ម
រដ្ឋធម្មនុញ្ញលើកទី១ដោយទទួលបានសម្លេងគាំទ្រចំនួន២៦៥ និងសម្លេងបដិវាទ
ចំនួន៨៧ សំដៅធ្វើវិមជ្ឈការសិទ្ធិអំណាចនៅអ៊ុយក្រែន តាមនោះ ផ្តោតសំខាន់ ទៅលើការប្រគល់ឲ្យរដ្ឋអំណាចនានានៅភាគខាងកើតសិទ្ធស្វ័យសម្រេចច្រើន
ជាងផងដែរ៕

ប្រតិកម្មទៅវិញ