អាមេរិកអះអាងនូវកិច្ចសន្យាជាមួយ NATO |
នាថ្ងៃទី ២១ មិថុនា មេបញ្ជាការជាន់ខ្ពស់មួយរូបរបស់កងទ័ពអាមេរិកបាន អះអាងថា៖ អាមេរិកនឹងបន្តបង្ហាញនូវកិច្ចសន្យានៃប្រទេសនេះចំពោះអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ សេចក្តីប្រកាសពោលខាងលើត្រូវបាន វរៈសេនីយ៍ឯក Geoff De Tingo នាំចេញក្នុងសកម្មភាពដាក់ពង្រាយទ័ព អាមេរិកនៅអឺរ៉ុប។ ថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោក Tingo បានចាត់ទុកថា៖ អាមេរិកកំពុងហ្វឹកហាត់ដាក់ពង្រាយកងទ័ពទៅកាន់អឺរ៉ុបឲ្យកាន់តែឆាប់ដើម្បីជួយ ឧបត្ថម្ភបណ្ដាសម្ព័ន្ធមិត្តដោយទាន់ពេលវេលាថែមទៀតក្នុងការទប់ទល់នឹងករណី ណាក៏ដោយ៕