អាមេរិកអះអាងនូវកិច្ចសន្យាចំពោះដំណើរសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន

Chia sẻ
(VOVworld) – នាថ្ងៃទី ១២ មិនា ប្រធានាធិបតីប៉ាឡេស្ទីន
 លោក Mahmoud Abbas បានឲ្យដឹងថា៖ ក្នុងការចរចារ
តាមទូរស័ព្ទរវាងលោកជាមួយប្រធានាធិបតី អាមេរិក
លោក Donald Trump នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំអាមេរិក
រូបនេះបាន អះអាងនូវកិច្ចសន្យាចំពោះដំណើរសន្តិភាព
រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ 
អាមេរិកអះអាងនូវកិច្ចសន្យាចំពោះដំណើរសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន - ảnh 1
ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud  Abbas (VNA)


(VOVworld) – នាថ្ងៃទី ១២ មិនា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud
Abbas បានឲ្យដឹងថា៖ ក្នុងការចរចារតាមទូរស័ព្ទរវាងលោកជាមួយប្រធានា
ធិបតី អាមេរិក លោក Donald Trump នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំអាមេរិក
រូបនេះបាន អះអាងនូវកិច្ចសន្យាចំពោះដំណើរសន្តិភាពរវាងអ៊ីស្រាអែលនិង
ប៉ាឡេស្ទីន។ ក្នុង ការចរចារតាមទូរស័ព្ទលើកនេះ ប្រធានាធិបតីប៉ាឡេស្ទីន
លោក Mahmoud Abbas បានសង្កត់ធ្ងន់ជាមួយសមភាគីអាមេរិក លោក
Donald Trump ថា៖ ប៉ាឡេស្ទីននឹងបន្តសហប្រតិបត្តិការជាមួយរដ្ឋអំណាច
អាមេរិកសំដៅទទួលឲ្យបានខឿនសន្តិភាពលើគ្រប់ជ្រុងជ្រោយនិងសមភាព
ដោយឈរលើការបង្កើតរដ្ឋ ប៉ាឡេស្ទីនមួយនៅក្បែររដ្ឋអ៊ីស្រាអែល។ ប្រធានា
ធិបតី អាមេរិក លោក Donald Trump បានអញ្ជើញសមភាគីប៉ាឡេស្ទីនទៅ
បំពេញ ទស្សនកិច្ចនៅអាមេរិកនាពេលខាងមុខ។ ភាគីប៉ាឡេស្ទីនចាត់ទុក
សេចក្តីអញ្ជើញនេះគឺជារបត់មួយក្នុងទំនាក់ទំនងរវាងអាមេរិកនិងរដ្ឋ
អំណាចជនជាតិប៉ាឡេស្ទីន៕  

ប្រតិកម្មទៅវិញ