អាមេរិកអះអាងជាថ្មីម្តងទៀតនូវគោលជំហរតឹងរឹងក្នុងបញ្ហា ស.ប.ប.ក.

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៧ កុម្ភៈ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានថ្លែងថា៖ អាមេរិកនឹងប្រកាសយ៉ាងឆាប់រហ័សបណ្ដាបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរឹងតម្រង់ទៅលើ ស.ប.ប.ក. ហើយអះអាងថា៖ នេះគឺជាការខំប្រឹងប្រែងសំដៅជំរុញការគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ 
អាមេរិកអះអាងជាថ្មីម្តងទៀតនូវគោលជំហរតឹងរឹងក្នុងបញ្ហា ស.ប.ប.ក. - ảnh 1 អាមេរិកអះអាងជាថ្មីម្តងទៀតនូវគោលជំហរតឹងរឹងក្នុងបញ្ហា ស.ប.ប.ក.

(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានថ្លែងថា៖ អាមេរិកនឹងប្រកាសយ៉ាងឆាប់រហ័សបណ្ដាបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរឹងតម្រង់ទៅលើ ស.ប.ប.ក. ហើយអះអាងថា៖ នេះគឺជាការខំប្រឹងប្រែងសំដៅជំរុញការគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ ថ្លែងមតិបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅរដ្ឋធានីតូក្យូ  លោក Pence បានសង្កត់ធ្ងន់ថា៖ អាមេរិក នឹងបន្តបង្កើនយុទ្ធនាការដាក់សម្ពាធទៅលើព្យុងយ៉ាងដល់ពេលណាកូរ៉េខាងជើងមានជំហានជាក់ស្តែងឆ្ពោះទៅការគ្មាននុយក្លេអ៊ែរទាំងស្រុង។ លោកបានលើក ច្បាស់នូវគោលជំហររបស់អាមេរិកក្នុងបញ្ហាកូរ៉េខាងជើងគឺរាល់វិធីសុទ្ធតែអាចត្រូវបានពិចារណាហើយវ៉ាស៊ីនតោននឹងបន្តដាក់ពង្រាយសព្វាវុធទំនើបបំផុតទៅកាន់ជប៉ុននិងតំបន់បើកទូលាយថែមទៀត។ រីឯខ្លួនវិញ នាយរកដ្ឋមន្ត្រីជប៉ុន លោក Abe បានអះអាងថា៖ ភាគីទាំងពីរមិនព្រម ទទួល ស.ប.ប.ក. មានបំពាក់អាវុធនុយក្លែអ៊ែរឡើយ។ ជប៉ុននិងអាមេរិកនឹងអះអាងនូវគោលនយោបាយដាក់សម្ពាធខ្លាំងក្លាបំផុតចំពោះប្រទេសកូរ៉េខាងជើងក្នុងជំនួបដោយឡែកជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in សំដៅសម្តែងនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី៕

ប្រតិកម្មទៅវិញ