អាមេរិកអះអាងគោលជំហរសារជាថ្មីអំពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន

Chia sẻ
(VOVWORLD) - ចិនគឺជាទីផ្សារនាំចេញធំទី ៣ របស់អាមេរិក ហើយការនាំចេញទំនិញទៅកាន់ចិនរបស់អាមេរិកបានបង្កើតការងារធ្វើដល់ប្រជាជនអាមេរិកចំនួន៧៥០ ពាន់នាក់។
អាមេរិកអះអាងគោលជំហរសារជាថ្មីអំពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន - ảnh 1ទង់ជាតិអាមេរិក (ខាងឆ្វេង) និងទង់ជាតិចិន។ រូបថតឯកសារ៖ AFP/VNA

សហរដ្ឋអាមេរិកនឹងបន្តអំពាវនាវដល់ចិនដោះស្រាយសកម្មភាពសេដ្ឋកិច្ចដែលជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនអាមេរិកនានា ប៉ុន្តែមិនកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយខឿនសេដ្ឋកិច្ចធំទី ២ នៅលើពិភពលោក។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បានថ្លែងដូច្នេះកាលពីថ្ងៃទី ៣០ វិច្ឆិកា នៅ វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts រដ្ឋ Massachusetts។

យោងតាមលោកស្រី Gina Raimondo បានឲ្យដឹងថា ចិនគឺជាទីផ្សារនាំចេញធំទី ៣ របស់អាមេរិក ហើយការនាំចេញទំនិញទៅកាន់ចិនរបស់អាមេរិកបានបង្កើតការងារធ្វើដល់ប្រជាជនអាមេរិកចំនួន៧៥០ ពាន់នាក់។ ដូច្នេះហើយ ទីក្រុងវ៉ាស៊ីនតោនមិនស្វែងរកវិធីកាត់ផ្ដាច់ខឿនសេដ្ឋកិច្ចរបស់ខ្លួនចេញពីទីក្រុងប៉េកាំងឡើយ។

សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញ ក្នុងបរិបទ ដែលរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បន្តរឹតបន្តឹងកំហិតចំពោះការដែលចិនទាក់ទងជាមួយបច្ចេកវិទ្យាទំនើបៗដូចជា semiconductors ជាដើម៕

ប្រតិកម្មទៅវិញ