|
អាមេរិកអស់សង្ឃឹម ចំពោះការបញ្ឈប់ការចរចារអំពីការបើកទូលាយកិច្ចព្រមព្រៀងបច្ចេកវិទ្យា ព័ត៌មានជាមួយចិន (ITA)។ (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី១៧ កក្កដា រដ្ឋអំណាចនៃប្រធានាធិបតីអាមេរិក លោក Barack
Obama បានទំលាក់កំហុសទៅលើចិនអំពីស្ថានភាពជាប់គាំងជាប់ក្នុងការចរចារទ្វេ
ភាគីអំពីការលុបចោលពន្ធចំពោះបណ្ដាផលិតផលបច្ចេកវិទ្យានិងគ្រឿងបន្លាស់
អេឡិចត្រូនិកប្រើប្រាស់។ សេក្តីប្រកាសនៃតំណាងពាណិជ្ជកម្មអាមេរិក (USTR)
លោក Michael Frogman បានឲ្យដឹងថា៖ អាមេរិកអស់សង្ឃឹមចំពោះការបញ្ឈប់ការ
ចរចារអំពីការបើកទូលាយកិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មានជាមួយចិន (ITA)។
តាមនោះ មានការលុបចោលចំពោះមុខទំនិញបច្ចេកវិទ្យារាប់រយមុខរវាងប្រទេស
ទាំង ២។ បណ្ដាអ្នកចរចារអាមេរិកបានកំណត់ថា៖ គោលជំហរនាច្ចុប្បន្នរបស់ចិន
នឹងមិននាំមកការនូវបោះជំណានណាមួយក្នុងការចរចារឡើយ។ ក្នុងឋានៈប្រទេស
ជាសមាជិកមួយរបស់អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) ចិនរួមជាមួយអាមេរិក
និងសហភាពអឺរ៉ុបបាននិងកំពុងដំណើរការចរចារអំពីការបើកទូលាយកិច្ចព្រម
ព្រៀង ITA ដែលត្រូវ ចុះហត្ថលេខា ក្នុងឆ្នាំ ១៩៩៦ តាមនោះ មានការលុបចោលពន្ធ
ចំពោះផលិតផលបច្ចេកវិទ្យា៕