អាមេរិកអំពាវនាវឲ្យ ស.ប.ប.ក. ផ្តល់សំណងដល់ការខូចខាត់របស់ក្រុមហ៊ុន Sony Pictures

Chia sẻ
(VOVworld) – នាថ្ងៃទី ២២ ធ្នូ អាមេរិបានអំពាវនាវឲ្យសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េទទួលស្គាល់ថា៖ ប្រទេសនេះបានដំណើរការវាយប្រហារលើបណ្តាញ អិនធីណែតតម្រង់ទៅលើក្រុមហ៊ុនខ្សែភាពយន្ត Sony Pictures នៅអាមេរិក ហើយ អំពាវនាវឲ្យព្យុងយ៉ាងត្រូវផ្តល់សំណងដក់ការខូចខាត។

អាមេរិកអំពាវនាវឲ្យ ស.ប.ប.ក. ផ្តល់សំណងដល់ការខូចខាត់របស់ក្រុមហ៊ុន Sony Pictures  - ảnh 1
អាមេរិកអំពាវនាវឲ្យ ស.ប.ប.ក. ផ្តល់សំណងដល់ការខូចខាត់របស់ក្រុមហ៊ុន Sony Pictures
(Image: VNA)

(VOVworld) – នាថ្ងៃទី ២២ ធ្នូ អាមេរិបានអំពាវនាវឲ្យសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េទទួលស្គាល់ថា៖ ប្រទេសនេះបានដំណើរការវាយប្រហារលើបណ្តាញ អិនធីណែតតម្រង់ទៅលើក្រុមហ៊ុនខ្សែភាពយន្ត Sony Pictures នៅអាមេរិក ហើយ អំពាវនាវឲ្យព្យុងយ៉ាងត្រូវផ្តល់សំណងដក់ការខូចខាត។ អ្នកនាំពាក្យរងក្រសួងការបរ
ទេសអាមេរិក លោកស្រី Marie Harf បានលើកច្បាស់ថា៖ វ៉ាស៊ីនតោនអះអាងថា រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវទទួលខុសត្រូវអំពី
ការវាយប្រហារនេះ។ លោកស្រី Harf បានសង្កត់ធ្ងន់ថា៖ រដ្ឋអំណាចអាមេរិកកំពុង
ពិភាក្សាអំពីរាល់ការឆ្លើយតបតវិញការវាយប្រហារលើបណ្តាញអិនធីណែតពោល
ខាងលើ។ មុននោះ នាថ្ងៃទី ១៩ ធ្នូ ការិយាល័យសហព័ន្ធស៊ើបការអាមេរិក (FBI)
បានឲ្យដឹងថា៖ គេមានព័ត៌មានដ៏គ្រាប់គ្រាន់ដើម្បីសន្និដ្ឋានថា៖ សាធារណៈរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវមានការទទួលខុសត្រូវក្នុងការវាយប្រហារលើ
បណ្តាញអិនធីណែតតម្រង់ ទៅលើក្រុមហ៊ុនខ្សែភាពយន្ត Sony៕  

ប្រតិកម្មទៅវិញ