អាមេរិកហូតពន្ធប្រឆាំងការលក់បង្ខូចតំលៃខ្សែដេកថែបនិងកាបូនចំពោះ ប្រទេសចំនួន ៥ |
នាថ្ងៃទី ១ ឧសភា គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិក (USITC) បានជូនដំណឹងថា៖ វ៉ាស៊ីនតោននឹងដាក់ពន្ធប្រឆាំងការលក់បង្ខូចតំលៃខ្សែដេកថែបនិងកាបូននាំចូលពីប្រទេសកូរ៉េខាងត្បូង អ៊ីតាលី អេស្ប៉ាញ ទួរគីនិងអង់គ្លេស។ ចំពោះកូរ៉េខាងត្បូង បណ្ដាក្រុមហ៊ុនផលិតថែបនៃប្រទេសនេះដូច POSCO នឹងត្រូវបានដាក់ពន្ធនៅកំរិត ៤១,១%។ សេចក្តីសម្រេចពោលខាងលើត្រូវបាននាំចេញមួយថ្ងៃបន្ទាប់ពីសេតវិមានជូនដំណឹងថា៖ វ៉ាស៊ីនតោនទទួលបានកិច្ចព្រមព្រៀងជាមួយសេអូលអំពីការផ្អាក់ហូតពន្ធនាំចូលនៅកំរិត ២៥% ចំពោះមុខទំនិញថែបនៃប្រទេសនេះ។ ជាផ្ទុយទៅវិញ កូរ៉េខាងត្បូងនឹងដាក់កំហិតបរិមាណនាំចេញប្រចាំឆ្នាំទៅទីផ្សារអាមេរិកដល់ ៧០% បើប្រៀបត្រូវកំរិតបច្ចុប្បន្ន៕