អាមេរិកសម្រេចលុបចោលបទដាក់ទណ្ឌកម្មចំពោះមីយ៉ាន់ម៉ា

Chia sẻ
(VOVworld) – ក្នុងកាយវិការដែលមានលទ្ធភាពបើក
ចេញទំព័រថ្មីមួយក្នុងទំនាក់ ទំនងទ្វេភាគី នាថ្ងៃទី ១៤
កញ្ញា ប្រធានាធិបតីអាមេរិក លោក Barack Obama
បានប្រកាសថា៖ វ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចឆ្លើយ
តបនឹងការអំពាវនាវរបស់ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា
លោកស្រី Aung San Suu Kyi អំពីការលុបចោលបទដាក់
ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសអាស៊ីអាគ្នេយ៍នេះ។ 
អាមេរិកសម្រេចលុបចោលបទដាក់ទណ្ឌកម្មចំពោះមីយ៉ាន់ម៉ា - ảnh 1
អាមេរិកសម្រេចលុបចោលបទដាក់ទណ្ឌកម្មចំពោះមីយ៉ាន់ម៉ា (VNA)


(VOVworld) – ក្នុងកាយវិការដែលមានលទ្ធភាពបើកចេញទំព័រថ្មីមួយក្នុងទំនាក់
ទំនងទ្វេភាគី នាថ្ងៃទី ១៤ កញ្ញា ប្រធានាធិបតីអាមេរិក លោក Barack Obama
បានប្រកាសថា៖ វ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងការអំពាវនាវរបស់
ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi អំពីការលុបចោលបទដាក់
ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសអាស៊ីអាគ្នេយ៍នេះ។ សេចក្តីប្រកាសពលខាង
លើត្រូវបានប្រធានាធិបតីអាមេរិក Barack Obama នាំចេញក្នុងជំនួបសន្ទនាជា
មួយទីប្រឹក្សាររដ្ឋមីយ៉ាន់ម៉ា លោកស្រី​ Aung San Suu Kyi ក្នុងដំណើរទស្សនកិច្ច
នៅអាមេរិក។ នៅជំនួបសន្ទនានេះ លោក Barack Obama ក៏បានជូនដំណឹងថា៖
វ៉ាស៊ីនតោននឹងនាំមីយ៉ាន់ម៉ាវិលត្រឡប់មកបញ្ជីឈ្មោះបណ្ដាប្រទេសទទួលបាន
ប្រព័ន្ធអនុគ្រោះទូទៅ (GSP) - យន្តការលើកលែងពន្ធចំពោះទំនិញនាំចូល
អាមេរិករបស់បណ្ដាប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍។ រីឯខ្លួនវិញ លោកស្រី
Aung San Suu Kyi បានសង្កត់ធ្ងន់ថា៖ នេះគឺជាពេលវេលាដែលអាមេរិកលុប
 ចោលបទដាក់ទណ្ឌកម្មទាំងអស់ដែលកំពុងធ្វើឲ្យមហន្តរាយចំពោះខឿន
សេដ្ឋកិច្ច របស់មីយ៉ាន់ម៉ា ព្រមទាំង អះអាងថា៖ ប្រទេសនេះកំពុងទទួល
បានការបោះ ជំហានក្នុងដំណើរអន្តរកាលប្រជាធិបតេយ្យទោះបីជានៅ
មានការងារធ្វើជាច្រើន ដើម្បីអនុវត្តក៏ដោយ។រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុង
ខំប្រឹងប្រែងកែទម្រង់ការកំណត់ថ្មីអំពីការវិនិយោគបរទេសនាសប្តាហ៍នេះផងដែរ៕ 

ប្រតិកម្មទៅវិញ