|
អាមេរិកសម្រេចផ្អាកបណ្ដាបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើអ៊ីរ៉ង់ (Image: VNA) |
(VOVworld) - នាថ្ងៃទី ៣១ ធ្នូ អាមេរិកបានសម្រេចផ្អាកបណ្ដាបទដាក់ទណ្ឌកម្ម
ថ្មីតម្រង់ទៅលើអ៊ីរ៉ង់ដែលទាក់ទិនដល់កម្មវិធីកាំជ្រួចមីស៊ីលនៃប្រទេសនេះ។ ភ្លាម
មួយរំពេច អ៊ីរ៉ង់បាននាំចេញសេចក្តីប្រកាសដ៏រឹងមាំដែលព្រមាននឹងឆ្លើយតបត
វិញបទដាក់ទណ្ឌកម្មរបស់អាមេរិកទាក់ទិនដល់កម្មវិធីពោលខាងលើ។ កាសែត
Wall Street Journal បានដកស្រង់ពាក្យសំដីរបស់អាមេរិកបានឲ្យដឹងថា៖ អ៊ីរ៉ង់បាន
ដំណើការបាញ់កាំជ្រួចចំនួន ២ បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងនាខែកក្កដាឆ្នាំ
២០១៥ ប៉ុន្តែ Tehran បានអះអាងថា៖ កម្មវិធីកាំជ្រួចនៃប្រទេសនេះបំរើឲ្យគោល
ដៅការពារជាតិតែប៉ុណ្ណោះ៕