សារព្រមាននេះ ត្រូវបាននាំចេញក្នុងបរិបទដែលកងកម្លាំងតាលីបង់កំពុងបើកទូលាយការវាយប្រហារទៅលើកម្លាំងសន្តិសុខរដ្ឋាភិបាលដើម្បីដណ្តើមយកទឹកដី។ តាមនោះ ពលរដ្ឋអាមេរិកគួរតែពិចារណាការធ្វើដំណើរតាមរយៈជើងយន្តហោះពាណិជ្ជកម្ម ដើម្បីចាកចេញពីអាហ្វហ្កានីស្ថានយ៉ាងឆាប់ៗ។
ស្ថាប័នតំណាងការទូតអាមេរិកបានឲ្យដឹងថា ដោយសារស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននេះ និងការកាត់បន្ថយបុគ្គលិកស្ថានទូត ធ្វើឲ្យលទ្ធភាពក្នុងការជួយដល់ពលរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានស្ថិតក្នុងការរឹតត្បិតជាច្រើន សូម្បីតែនៅក្នុងរដ្ឋធានីកាប៊ុលក៏ដោយ៕