(VOVworld) - នាថ្ងៃទី៣១ សីហា ក្រសួងការបរទេសអាមេរិកប្រកាសថា ប្រទេស នេះបានសំណូមពរឲ្យរុស្ស៊ីបិទទ្វារអគ្គស្ថានកុងស៊ុលប្រចាំទីក្រុង San Francisco និងតំណាងពាណិជ្ជកម្មចំនួន២មូលដ្ឋានប្រចាំរដ្ឋធានីវ៉ាស៊ីនតោននិងទីក្រុង ញូយ៉ក់ សំដៅតបតវិញនូវការដែលវិមានគ្រឹមឡាំងសំណូមពរឲ្យអាមេរិកកាត់ បន្ថយបរិមាណបុគ្គលិកការទូតប្រចាំរុស្ស៊ី។ កាលពីខែមុន ម៉ូស្គូបានសំណូមពរឲ្យ វ៉ាស៊ីនតោនកាត់បន្ថយពាក់កណ្ដាលបរិមាណកម្មាភិបាលការទូតនិងបុគ្គលិក បច្ចេកវិទ្យាប្រចាំនៅរុស្ស៊ីឲ្យចុះត្រឹមតែ៤៥៥នាក់ប៉ុណ្ណោះ ក្រោយពីរដ្ឋសភាអាមេរិកគាំទ្រ ការដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើរុស្ស៊ី៕