អាមេរិកសង្ឃឹមថានឹងតភ្ជាប់ការចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឡើងវិញ

Chia sẻ
(VOVWORLD) -លោក Mike Pompeo បានបន្តឲ្យដឹងថា ភាគីទាំងពីរនៅតែមានការសន្ទនាមួយចំនួន ហើយនាបច្ចុប្បន្ននេះ គឺជាពេលវេលាដើម្បីអនុវត្តន៍ប្រការនេះ ដើម្បីប្រជាជនកូរ៉េខាងជើងអាចមានអនាគតមួយ ដ៏ត្រចះត្រចង់ជាង។
អាមេរិកសង្ឃឹមថានឹងតភ្ជាប់ការចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើងឡើងវិញ - ảnh 1 រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ vnanet.vn)

នាថ្ងៃទី ២២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeoបានសម្តែងនូវក្តីសង្ឃឹមថានឹងតភ្ជាប់ការចរចានុយក្លេអ៊ែរជាមួយទីក្រុងព្យុងយ៉ាងឡើងវិញយ៉ាងឆាប់ៗ ព្រមទាំងមានគោលបំណងថា ទីក្រុងព្យុងយ៉ាងនឹងប្រកាន់ជំហរផ្សេងទៀត នៅពេលដែលការចរចារថ្មីបានប្រព្រឹត្តិទៅ។ ថ្លែងទៅកាន់ស្ថានីយ៍ទូរទស្សន៍ Fox News រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានលើកឡើងយ៉ាងច្បាស់ថា៖ ក្រសួងការបរទេសអាមេរិកបាន ធ្វើការសន្ទនាជាមួយភាគីកូរ៉េខាងជើង។ លោកប្រធាន Kim Jong-un បានសន្យាបញ្ជូនក្រុមចរចារបស់ខ្លួនចូលអង្គុយតុចរចាវិញ។ ខ្ញុំសង្ឈឹមថាពួកយើងអាចចូលអង្គុយតុចរចាឡើងវិញដែរ។ លោក Mike Pompeo បានវាយតម្លៃខ្ពស់ចំពោះការដែលថ្នាក់ដឹកនាំ កូរ៉េខាងជើង លោក Kim Jong-unបានសន្យាលុបចោលនុយក្លេអ៊ែរនៅក្នុងកិច្ចប្រជុំកំពូលជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិក កាលពីខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅនៅសិង្ហបុរី។ លោក Mike Pompeo បានបន្តឲ្យដឹងថា ភាគីទាំងពីរនៅតែមានការសន្ទនាមួយចំនួន ហើយនាបច្ចុប្បន្ននេះ គឺជាពេលវេលាដើម្បីអនុវត្តន៍ប្រការនេះ ដើម្បីប្រជាជនកូរ៉េខាងជើងអាចមានអនាគតមួយ ដ៏ត្រចះត្រចង់ជាង ដូចទៅនឹងសម្ដីរបស់លោក ប្រធានាធិបតី Trump មុននេះ ១ ឆ្នាំកន្លះផងដែរ៕

ប្រតិកម្មទៅវិញ