អាមេរិកសង្ឃឹមថា៖ វិបត្តិក្នុងតំបន់ឈូងសមុទ្រនឹងបញ្ចប់យ៉ាង់ឆាប់ៗ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៦ វិច្ឆិកា នាយលេខាធិការកំលាំងជើងអាកាសអាមេរិក លោក David Goldfein បានឲ្យដឹងថា៖ លោកសង្ឃឹមថាជំលោះរវាងបណ្ដាប្រទេសតំបន់ឈូងសមុទ្រអាចនឹងបញ្ចប់យ៉ាងឆាប់ៗ ហើយដាស់តឿនដល់ប្រទេសទាំងនេះឲ្យឯកភាពរាល់សមត្ថភាពយោធាក្នុងកាលៈទេសៈបណ្ដាភាពតានតឹងជាមួយ អ៊ីរ៉ង់កាន់តែកើនឡើងខ្លាំង។
អាមេរិកសង្ឃឹមថា៖ វិបត្តិក្នុងតំបន់ឈូងសមុទ្រនឹងបញ្ចប់យ៉ាង់ឆាប់ៗ - ảnh 1 អាមេរិកសង្ឃឹមថា៖ វិបត្តិក្នុងតំបន់ឈូងសមុទ្រនឹងបញ្ចប់យ៉ាង់ឆាប់ៗ (VOV)

(VOVworld) – នាថ្ងៃទី ១៦ វិច្ឆិកា នាយលេខាធិការកំលាំងជើងអាកាសអាមេរិក លោក David Goldfein បានឲ្យដឹងថា៖ លោកសង្ឃឹមថាជំលោះរវាងបណ្ដាប្រទេសតំបន់ឈូងសមុទ្រអាចនឹងបញ្ចប់យ៉ាងឆាប់ៗ ហើយដាស់តឿនដល់ប្រទេសទាំងនេះឲ្យឯកភាពរាល់សមត្ថភាពយោធាក្នុងកាលៈទេសៈបណ្ដាភាពតានតឹងជាមួយ អ៊ីរ៉ង់កាន់តែកើនឡើងខ្លាំង។ មុននេះ លោក Goldfein បានដាស់តឿនបណ្ដាប្រទេសឈូងសមុទ្រដោះស្រាយការខ្វែងគំនិតក៏ដូចជាសម្របសម្រួលជាមួយគ្នាដើម្បីប្រឆាំងជំទាស់ការគំរាមកំហែងដែលលោកបានចាត់ទុកថា អ៊ីរ៉ង់បានបង្កើតឡើងជាមួយ សន្តិសុខនៃប្រទេសទាំងនេះ។ សេចក្តីប្រកាសរបស់មន្ត្រីយោធាអាមេរិកត្រូវបានផ្សាយចេញក្នុងកាលៈទេសៈនៃភាពតានតឹងក្នុងតំបន់ឈូងសមុទ្រកំពុងមានសញ្ញាបន្ធូស្រាល។ នាពេលថ្មីៗនេះ អារ៉ាបប៊ីសាអ៊ូឌីត អេមីរេតអារ៉ាបរួមនិង Bahrain ទើបនឹងប្រកាសថា៖ ប្រទេសទាំង ៣ នេះអាចចូលរួមការប្រកួតកីឡាបាល់ទាត់តំប់ដែលត្រូវបានរៀបចំឡើងនៅកាតា ដោយមិនអើពើដល់រាល់វិធានការធ្វើពហិការដែលកំពុងអនុវត្តចំពោះ Doha ឡើយ៕

ប្រតិកម្មទៅវិញ