ប្រធានសភាជាន់ទាបអាមេរិកលោកស្រី Nancy Pelosi។ (រូបថត៖ RT) |
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃទី១ ខែសីហា បាន ឲ្យដឹងថា អាមេរិកសង្ឃឹមថា ចិននឹងមិនបង្កើនភាពតានតឹងនៅក្នុងករណីដែលប្រធានសភាជាន់ទាបអាមេរិកលោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ (ចិន) នោះ ឡើយ។ លោក Antony Blinken បានពន្យល់ថា ប្រសិនបើលោកស្រី Pelosi ធ្វើទស្សន កិច្ចនៅតៃវ៉ាន់ (ចិន) វាគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោកស្រី ហើយប្រសិនបើ ចិនប៉ុនប៉ងបង្កឡើងវិបត្តិមួយ ឬបង្កើនភាពតានតឹងនោះ វាអាស្រ័យលើប្រទេសនេះ ទាំងស្រុង។ លោក Antony Blinken សង្ឃឹមថា ចិននឹងមានការប្រព្រឹត្តប្រកបដោយ ទំនួលខុសត្រូវ ហើយមិនមានកាយវិកាបង្កើនភាពតានតឹងប្រសិនបើដំណើរទស្សនកិច្ចនេះកើតឡើងឡើយ។
នាថ្ងៃដដែល ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចបែបនេះរបស់លោកស្រី Pelosi នឹងក្លាយជា ទង្វើបង្ករឿងហេតុ ហើយមិនស្រដៀងនឹងដំណើរទស្សនកិច្ចលើកចុងក្រោយនៅតៃវ៉ាន់ របស់ប្រធានសភាជាន់ទាបអាមេរិកកាលពីមុនឡើយ។
ក្នុងពេលជាមួយគ្នានោះ ប្រភពមួយចំនួនរបស់សហរដ្ឋអាមេរិក និងប្រព័ន្ធផ្សព្វ ផ្សាយតៃវ៉ាន់ (ចិន) បានឲ្យដឹងថា លោកស្រី Pelosi អាចនឹងទៅបំពេញទស្សនកិច្ចនៅ តៃវ៉ាន់ (ចិន) នៅថ្ងៃទី ២ ខែសីហា បើទោះបីជាចិនបានគំរាមមិនអង្គុយស្ងៀមទេ ប្រសិនបើដំណើរទស្សនកិច្ចនេះកើតឡើង។ ក្រសួងការបរទេសចិនក៏បានប្រកាស កាលពីថ្ងៃទី១ ខែសីហា ថា ប្រសិនបើលោកស្រី Pelosi ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ (ចិន) នោះ វានឹងជាការជ្រៀតជ្រែកដោយឥតលាក់លៀមទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ព្រម ទាំងព្រមានពីផលវិបាកធ្ងន់ធ្ងរចំពោះកាយវិកានេះផងដែរ៕