អាមេរិកលើកសំណើរជួបជុំជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដោយគ្មានលក្ខខណ្ឌឡើយ

Chia sẻ

(VOVWORLD) - នេះបើ តាមការបញ្ជាក់របស់បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហានុយក្លេអ៊ែរស.ប.ប កូរ៉េ លោក Sung Kim នៅក្នុងជំនួបជាមួយសមភាគីកូរ៉េខាងត្បូងលោក Noh Kyu-duk និងសមភាគីជប៉ុន លោក Takehiro Funakoshi នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាង ត្បូងនាពេលថ្មីៗនេះ។

អាមេរិកលើកសំណើរជួបជុំជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដោយគ្មានលក្ខខណ្ឌឡើយ - ảnh 1ជំនួបត្រីភាគីរវាងអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងអំពីបញ្ហានុយក្លេអ៊ែរស.ស.បកូរ៉េ កាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១។ (រូបថត៖ Yonhap/VNA)
អាមេរិកត្រៀមខ្លួនជាស្រេចជួបជុំជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា និត (ស.ប.ប) កូរ៉េ នៅគ្រប់ពេលវេលាដោយមិនត្រូវភ្ជាប់លក្ខខណ្ឌឡើយ។ នេះបើ តាមការបញ្ជាក់របស់បេសកជនពិសេសអាមេរិកទទួលបន្ទុកបញ្ហានុយក្លេអ៊ែរស.ប.ប កូរ៉េ លោក Sung Kim នៅក្នុងជំនួបជាមួយសមភាគីកូរ៉េខាងត្បូងលោក Noh Kyu-duk និងសមភាគីជប៉ុន លោក Takehiro Funakoshi នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាង ត្បូងនាពេលថ្មីៗនេះ។
ថ្លែងនៅជំនួបនេះ លោក Sung Kim បានសង្កត់ធ្ងន់ថា រដ្ឋបាលប្រធានាធិបតី Joe Biden នឹងបន្តអនុវត្តន៍សេចក្ដីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប តម្រង់ទៅលើស.ប.បកូរ៉េ។ នេះជាជំនួបដោយផ្ទាល់លើកដំបូងរវាងបេសកជនពិសេស របស់អាមេរិក កូរ៉េខាងត្បូងនិងជប៉ុន អំពីបញ្ហានុយក្លេអ៊ែរស.ប.បកូរ៉េ គិតចាប់តាំង ពីលោក Sung Kim ចូលកាន់តំណែងនេះកាលពីខែឧសភាកន្លងទៅ៕

ប្រតិកម្មទៅវិញ