អាមេរិកលើកពេលកិច្ចប្រជុំកំពូល G7

Chia sẻ
(VOVWORLD) -   ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃទី ៣០ ខែឧសភាថា នឹងលើកពេលកិច្ចប្រជុំកំពូល G7 ដែលគ្រោងនឹងធ្វើឡើងនៅខែមិថុនានៅសហរដ្ឋ អាមេរិក ព្រមទាំងបានអំពាវនាវឱ្យពង្រីកសមាជិកក្រុមនេះផង ដែរ។
អាមេរិកលើកពេលកិច្ចប្រជុំកំពូល G7 - ảnh 1 មេដឹកនាំនៃក្រុម G7 ពិភាក្សាជាមួយតំណាងយសហភាពអឺរ៉ុបនៅឯកិច្ចប្រជុំកំពូលមួយនៅទីក្រុងប៊ីបៀរីសភាគនិរតីប្រទេសបារាំងកាលថ្ងៃទី ២៥ ខែសីហាឆ្នាំ ២០១៩ (រូបថត៖ AFP / TTXVN)

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅពេលដែលធ្វើដំណើរវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញបន្ទាប់ពីបានចូលរួមពិធីបាញ់បង្ហោះយានអវកាស Crew Dragon នៅរដ្ឋផ្លរីដា លោក Donald Trump បានឲ្យដឹងថា លោកមិនទាន់បានកំណត់ពេលវេលា ជាក់លាក់ដើម្បីរៀបចំកិច្ចប្រជុំនេះទេប៉ុន្តែកិច្ចប្រជុំនេះអាចនឹងធ្វើឡើងនៅខែកញ្ញាខាងមុខ ឬសូម្បីតែរង់ចាំរហូតដល់ក្រោយការបោះឆ្នោតជ្រើសរើសប្រធានា ធិបតីអាមេរិកនៅដើមខែវិច្ឆិកាឆ្នាំ ២០២០ ក៏មានដែរ។

ម៉្យាងវិញទៀត លោក  Donald Trump ក៏បានអំពាវនាវ ឱ្យពង្រីក សមាជិកក្រុម G7 ផងដែរ ដោយសារតែលោកគិតថាក្រុមនេះហួសសម័យហើយវាមិន តំណាងឱ្យអ្វីដែលកំពុងកើតឡើងនៅលើពិភពលោកទេ។ នាបច្ចុប្បន្ន ក្រុម G7 រួមមានប្រទេសកាណាដា បារាំង អាឡឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេសនិងអាមេរិក។ យោងតាមលោក Trump ប្រទេសដូចជារុស្ស៊ី អូស្ត្រាលី កូរ៉េខាងត្បូង និងឥណ្ឌា អាចចូលរួមជាសមាជិកក្នុងក្រុមនេះបានដែរ៕

ប្រតិកម្មទៅវិញ