អាមេរិកយល់ព្រមជាមួយទស្សនៈរបស់រុស្ស៊ីនិងចិនក្នុងបញ្ហាអាហ្គានីស្ថាន

Chia sẻ

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រីអនុរដ្ឋមន្រ្តី Sherman សង្កត់ធ្ងន់ថា សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខបានឆ្លុះបញ្ចាំងការពិតដែលប្រទេស សមាជិកទាំងអស់នៃស្ថាប័ននេះ រួមទាំងរុស្ស៊ីនិងចិន កំពុងមានគោលដៅរួមនោះ គឺ អំពាវនាវឲ្យតាលីបង់ធានាយុត្តិធម៌និងសិទ្ធិសមភាព ក៏ដូចជាការសម្របខ្លួន គ្មានអំពើ ហឹង្សា ដើម្បីប្រជាជនណាមួយក៏អាចចាកចេញទៅប្រសិនបើគេមានគោល បំណង។ 

អាមេរិកយល់ព្រមជាមួយទស្សនៈរបស់រុស្ស៊ីនិងចិនក្នុងបញ្ហាអាហ្គានីស្ថាន - ảnh 1អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman។ (រូបថត៖ AFP/VNA)
នាថ្ងៃទី១៨ ខែសីហា អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman បញ្ជាក់ថា ប្រទេសនេះចែករំលែកជាមួយរុស្ស៊ីនិងចិននូវគោលដៅរួមក្នុង បញ្ហាអាហ្គានីស្ថាន។ ការប្រកាសពោលខាងលើរបស់លោកស្រី Sherman ពាក់ព័ន្ធ ដល់សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងនោះអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលថ្មីមួយដោយមានលក្ខណៈបរិយាប័ន្ននៅអាហ្គានីស្ថាន។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រីអនុរដ្ឋមន្រ្តី Sherman សង្កត់ធ្ងន់ថា សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខបានឆ្លុះបញ្ចាំងការពិតដែលប្រទេស សមាជិកទាំងអស់នៃស្ថាប័ននេះ រួមទាំងរុស្ស៊ីនិងចិន កំពុងមានគោលដៅរួមនោះ គឺ អំពាវនាវឲ្យតាលីបង់ធានាយុត្តិធម៌និងសិទ្ធិសមភាព ក៏ដូចជាការសម្របខ្លួន គ្មានអំពើ ហឹង្សា ដើម្បីប្រជាជនណាមួយក៏អាចចាកចេញទៅប្រសិនបើគេមានគោល បំណង។ ដូច្នេះ តាមលោកស្រីរូបនេះចាត់ទុកថា នាបច្ចុប្បន្នភាគីនានារួមទាំងអាមេរិក រុស្ស៊ីនិង ចិនបានឯកភាពយ៉ាងខ្លាំងក្លាលើបញ្ហាអាហ្គានីស្ថានទៅហើយ។
នាថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសម្ដែងការត្រៀម ខ្លួនជាស្រេចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំរបស់រុស្ស៊ីនិងចិនសំដៅស្ថាបនា “សន្តិភាពនិងស្ថិរភាព” សម្រាប់អាហ្គានីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ