រដ្ឋមន្រ្តីក្រសួងបរិស្ថានក្រុម G៧ និងមន្ត្រីបរិស្ថាន EU នៅអ៊ីតាលីកាលពីថ្ងៃទី១១ មិថុនា (រូបថត៖SGGP) |
(VOVworld) - នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមបណ្ដាប្រទេសឧស្សាហកម្ម អភិវឌ្ឍន៍ជួរមុខលើពិភពលោក (G៧) ដែលត្រូវបាននាំចេញនាថ្ងៃទី១២ មិថុនា នោះ អាមេរិកមិនគាំទ្រខ្លឹមសារស្ដីពីបញ្ហាបម្រែបម្រួលអាកាសធាតុក៏ដូចជាផែន ការផ្សេងៗសំដៅផ្ដល់ហិរញ្ញប្បទានសំរាប់ការអភិវឌ្ឍន៍និរន្តរភាពនោះឡើយ។ អាមេរិកបកស្រាយថា ការដែលគេមិនគាំទ្រខ្លឹមសារស្ដីពីបញ្ហាបម្រែបម្រួលពោល ខាងលើ ជាការឆ្លុះបញ្ចាំងនូវសេចក្ដីសំរេចនាពេលថ្មីៗនេះរបស់ក្រុងវ៉ាស៊ីនតោន ដោយដកខ្លួននិងបញ្ចប់ភ្លាមពីការអនុវត្តកិច្ចព្រមព្រៀងប៉ារីសក៏ដូចជាការសន្យាខាងហិរញ្ញវត្ថុទាក់ទិននានាផងដែរ៕