អាមេរិកមានបំណងចង់បន្តចរចាពាណិជ្ជកម្មជាមួយចិន (រូបថត៖ TTXVN) |
ឆ្លើយបទសម្ភាសន៍ទៅកាន់បុស្តិ៍ទូរទស្សន៍ CNBC កាលពីថ្ងៃទី ៦ សីហា ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមាន លោក Larry Kudlow បានឲ្យដឹងថា ប្រធានាធិបតីអាមេ រិក លោក Donald Trump មិនបានពេញចិត្តនឹងលទ្ធផលនៃកិច្ចចរចារពាណិជ្ជកម្មដែលទើបតែប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងនាដើមខែនេះឡើយ។ លោក Larry Kudlow បានបនទៀតថា លោក Donald Trump មានបំណងចង់បន្តការចរចានិងឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ក៏ប៉ុន្តែនេះត្រូវតែជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់អាមេរិក។ នាបចច្ចុប្បន្ន លោក Donald Trump មិនទាន់គិតដល់ជំហានបន្តទៀតចំពោះស្ថានភាពនៃរូបិយប័ណ្ណរបស់ចិន ហើយនឹងបន្តជួយ ឧបត្ថម្ភដល់កសិករអាមេរិកប្រសិនបើមានភាពចាំបាច់ផងដែរ៕