រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson (រូបថត៖ AFP/TTXVN) |
លោករូបនេះអះអាងថា ការ បោះឆ្នោតនាថ្ងៃទី២៥ កញ្ញា និងលទ្ធផលរបស់វាគឺខ្វះលក្ខណៈស្របច្បាប់ ហើយ អាមេរិកបន្តគាំទ្រប្រទេសអ៊ីរ៉ាក់មួយដ៏ឯកភាព សហព័ន្ធ ប្រជាធិបតេយ្យនិង សម្បូររុងរឿង។
លោក Tillerson បានឲ្យដឹងថែមទៀតថា អាមេរិកព្រួយបារម្ភអំពីផលវិបាក នៃសកម្មភាពដោយឯកតោភាគីនេះ ព្រមទាំងដាស់តឿនឲ្យរដ្ឋអំណាចជន Kurd នៅប៉ែកខាងជើងអ៊ីរ៉ាក់គោរពតួនាទីរបស់រដ្ឋអំណាចកណ្ដាលដែលត្រូវបានបង្កើតឡើងតាមរដ្ឋធម្មនុញ្ញ៕