|
អាមេរិកព្រួយបារម្មណ៍អំពីទង្វើសាងសង់កោះសិប្បនិម្មិតរបស់ចិននៅសមុទ្រខាងកើត (Image: VNA) |
(VOVworld) – នាថ្ងៃទី ៧ វិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter
បានសម្តែងការព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅចំពោះល្បឿននិងទ្រង់ទ្រាយសាង
សង់កោះសិប្បនិម្មិតរបស់ចិននៅសមុទ្រខាងកើតនិងគ្រោះអាសន្នយោធា
ភាវូបនីយកម្មតំបន់នេះដែលអាចនាំទៅជំលោះក្នុងតំបន់។ ថ្លែងមតិនៅវេទិការ
ការពារជាតិនៅបណ្ណាល័យប្រធានាធិបតី Ronald Reagan នៅរដ្ឋ California
អាមេរិក លោក Carter បានអះអាងថែមទៀតថា៖ អាមេរិកនឹង បន្តសកម្មភាព
នាវាចរណ៍សេរីនៅតំបន់សមុទ្រពោលខាងលើ។ បណ្ដា សេកច្តីប្រកាសរបស់
រដ្ឋមន្ត្រីការពារជាតិអាមេរិកត្រូវបានផ្តើមឡើងបន្ទាប់ពីថ្ងៃទី ២៧ តុលា ក្នុង
ពេលដែល នាវាពិឃាដ USS Lassen នៃកងទ័ពជើងទឹកអាមេរិក បានឈាន
ចូលតំបន់កោះសិប្បនិម្មិតដែលចិនសាងសងខុសច្បាប់នៅប្រជុំកោះ Truong
Sa។ នេះគឺជាទង្វើជាក់ស្តែងដំបូងក្នុងផែនការអនុវត្តសកម្មភាពយាម
ល្បាតរបស់អាមេរិកនៅសមុទ្រខាងកើត ៕