ទោះបីជា អាមេរិកនិងស.ប.បកូរ៉េ មានការបោះជំហានមួយចំនួនសំដៅបន្ធូរបន្ថយភាពតាន តឹងក្ដី ប៉ុន្តែក្រសួងការបរទេសអាមេរិកឲ្យដឹងថា ប្រទេសនេះនៅតែព្រួយបារម្ភអំពី គ្រោះអាសន្នដែលប្រជាពលរដ្ឋអាមេរិកត្រូវចាប់ឃុំខ្លួនក្នុងរយៈពេលយូរអង្វែងនៅ ស.ប.បកូរ៉េ។
រដ្ឋាភិបាលអាមេរិកបានចេញបទហាមឃាត់ប្រជាពលរដ្ឋប្រទេសនេះទៅ កាន់ស.ប.បកូរ៉េចាប់ពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៧។ បទហាមឃាត់នេះត្រូវបាន យកមកពិចារណាឡើងវិញក្រោយរយៈពេលមួយឆ្នាំម្ដង។
បទហាមឃាត់ខាងលើត្រូវបានចេញផ្សាយក្រោយពីករណីដែលនិស្សិតអាមេរិកលោក Otto Warmbier ត្រូវចាប់ខ្លួននៅស.ប.បកូរ៉េកាលពីដើមឆ្នាំ២០១៦ ហើយបានស្លាប់នៅមន្ទីរពេទ្យមួយនៅទីក្រុង Cincinnati ជិតមួយសប្ដាហ៍ក្រោយ ពីត្រូវបានបញ្ជូនវិលត្រឡប់មកអាមេរិកវិញក្នុងស្ថានភាពសន្លប់៕