|
ស្ថានទូតស៊ីរីប្រចាំនៅអាមេរិក (Reuters) |
Vovworld-រដ្ឋាភិបាលអាមេរិកបានសំរេចចិត្តផ្អាកសកម្មភាពរបស់បណ្ដា
ស្ថាប័នការទូតរបស់ស៊ីរីប្រចាំនៅអាមេរិក។ កាយវិការនេះសំដៅតបតវិញសេចក្តី
សំរេចចិត្តបញ្ឈប់ផ្គត់ផ្គងសេវាកម្មកុងស៊ុលសំរាប់ជនស៊ីរីដែលកំពុងរស់នៅ
អាមេរិកដែលប្រធានាធិបតីស៊ីរីលោក Bashar al Assad នាំចេញនាដើមសប្ដាហ៍
មុន។
ក្នុងសេចក្តីប្រកាសនាថ្ងៃទី១៨មិនា ក្រសួងការបរទេសអាមេរិកបានប្រកាស
ថា ស៊ិរីនឹងត្រូវបិទទ្វាស្ថានទូតនិងស្ថានកុងស៊ុលកត្តិយសនៅអាមេរិក ទន្ទឹមនឹង
នោះសំណូមពរបុគ្គលិកការទូតនិងពលរដ្ឋដែលមិនមែនជាជនអាមេរិកត្រូវចាក
ចេញពីអាមេរិកមុនថ្ងៃទី៣១មិនាខាងមុខ។ អ្នកនាំពាក្យក្រសួងការបរទេស
អាមេរិកលោកស្រី Jen Psaki បានឲ្យដឹងថា ការផ្អាកសកម្មភាពរបស់ស្ថាប័ន
ការទូតស៊ីរីមានន័យថាបុគ្គលិកការទូតនៃប្រទេសនេះមិនបានទទួលបែបបទ
ការទូតនោអាមេរិក។ សេចក្តីសំរេចចិត្តពោលខាងលើក៏មិនជិះឥទ្ធិពលដល់
ដំណាងការទូតរបស់ស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិឡើយ៕