អាមេរិកប្រឈមនឹងការវាយតម្លៃរបស់​អង្គការ​សហប្រជាជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍

Chia sẻ
(VOVWORLD) - សហរដ្ឋអាមេរិកបានបញ្ជូនគណៈប្រតិភូដែលមានសមាជិកចំនួន ២៣ នាក់ ចូលរួមសវនាការបំភ្លឺនៅទីក្រុងហ្សឺណែវ។
អាមេរិកប្រឈមនឹងការវាយតម្លៃរបស់​អង្គការ​សហប្រជាជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ - ảnh 1បាតុករដើរក្បួនប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅឧទ្យាន Grand Rapids City Park រដ្ឋ Michigan សហរដ្ឋអាមេរិក (រូបថត៖ AP/VNA)

គណៈកម្មាធិការ លុបបំបាត់ការរើសអើងពូជសាសន៍ (CERD) នៃអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១១ សីហាបានចាប់ផ្ដើមសវនាការបំភ្លឺនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) សំដៅវាយតម្លៃចំពោះការដែលអាមេរិកគោរពរាល់កាតព្វកិច្ចអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍។ សវនាការបំភ្លឺនានានឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ១២ ខែសីហា ហើយនឹងដោះស្រាយបញ្ហាជាច្រើនក្នុងនោះមានការដែលប៉ូលីសបានសម្លាប់ពលរដ្ឋស្បែកខ្មៅ ស្ថានការវិសមភាពក្នុងការទទួលការអប់រំ លំនៅដ្ឋាន និងបរិយាកាសស្អាតស្អំ។

សហរដ្ឋអាមេរិកបានបញ្ជូនគណៈប្រតិភូដែលមានសមាជិកចំនួន ២៣ នាក់ ចូលរួមសវនាការបំភ្លឺនៅទីក្រុងហ្សឺណែវ។ ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋអំណាចរបស់លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា គេសន្យាដោះស្រាយបញ្ហាប្រឈមនៃការរើសអើងជាតិសាសន៍ជាប្រព័ន្ធទាំងក្នុង និងក្រៅប្រទេស។ សហរដ្ឋអាមេរិកបានធ្វើការពិគ្រោះយោបល់ចំនួន ៤ ជុំជាមួយភាគីពាក់ព័ន្ធដើម្បីត្រៀមរៀបចំសវនាការបំភ្លឺរបស់ CERD ផងដែរ៕

ប្រតិកម្មទៅវិញ